adverise with khmeread 1

សារ​ជូនពរ​ខួបអាពាហ៍ពិពាហ៍​លើក​ទី ១៧ របស់ Beckham សឹងតែ​ធ្វើឱ្យ​ស្ត្រី​ទាំងអស់​ច្រណែន​មិនដឹង​ខ្លួន​

​    ​លោក David Beckham បាន​ចែករំលែក​រូបភាព​អនុស្សាវរីយ៍​កាលពី​អតីតកាល​ខណៈ​គាត់​ប្រារព្វ​ខួបអាពាហ៍ពិពាហ៍ ១៧ ឆ្នាំ​ជាមួយ​អ្នកស្រី Victoria កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​

​    ​រី​រៈ​បុរស​បិសាច​ក្រហម Manchester United រូបនេះ​បាន​រៀបការ​ជាមួយ​អតីត​សមាជិក​ក្រុម​ចម្រៀង​ប៉ប់ Spice Girls កាលពី​ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ១៩៩៧ ហើយ​គាត់​បាន​បង្ហោះ​រូបភាព​នោះ​នៅលើ Instagram ដើម្បី​បញ្ជាក់​ក្តី​ស្នេហ៍​ពិត​របស់គាត់​ចំពោះ​អ្នកស្រី Victoria​។​

​    ​គាត់​បាន​សរសេរ​ដោយ​អម​ជាមួយ​រូបភាព​ថា "​វ៉ា​វ ១៧ ឆ្នាំមុន រឿងនេះ​បានកើត​ឡើង​នៅថ្ងៃនេះ​...​ខ្ញុំ​ពិតជា​សំណាង​ដែល​បាន​ជួប​មនុស្ស​ដែលមាន​ទឹកចិត្ត​ដូចគ្នា និង​ចង់បាន​របស់​ដូចគ្នា​ក្នុង​ជីវិត​...​យើង​បាន​បង្កើតកូន​ស្រស់ស្អាត ៤ នាក់​។ ខ្ញុំ​គ្មាន​ចង់​ប្រា​ថា្ន​អ្វី​ក្រៅពី​ម្តាយ​ដែល​យកចិត្តទុកដាក់​ថែរក្សា​និង​ស្រឡាញ់​កូន​បានល្អ​បែបនេះ​ទេ​...​រីករាយ​ខួបអាពាហ៍ពិពាហ៍​...​បង​ស្រឡាញ់​អូន <3<3<3<3<3"៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់