adverise with khmeread 1

Chow Yun-fat ផ្សព្វផ្សាយ​រឿង​ថ្មី​នៅ​សឹង្ហ​បុរី រួច​ឆ្លៀត​ភ្លក្ស​ម្ហូប​នៅ​ភោជនីយដ្ឋាន​និង​ស៊ើប​មើល​ឱកាស​បើកមុខ​របរ​មួយ​ថែមទៀត​

    ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ តារា​សម្តែង​ហុងកុង​លោក Chow Yun-fat បាន​មកដល់​សឹង្ហ​បុរី​ដើម្បី​ភ្លក្ស​ម្ហូប​ចិន bak kut teh ដ៏​ល្បី​ប្រចាំ​ភោជនីយដ្ឋាន Founder Bak Kut Teh និង​ក្នុង​គោលបំណង​បើកមុខ​ជំនួញ​ផងដែរ​។​

​    ​បើ​យោងតាម​អ្នកបម្រើ​ការ​នៅ​ទីនោះ​បានឱ្យដឹងថា តារា​សម្តែង​រូបនេះ​បាន​នៅ​ភោជនីយដ្ឋាន​ជាមួយ​មិត្តភក្តិ​របស់គាត់​និង​ថែមទាំង​បាន​ថតរូប Selfie ជាមួយ​ម្ចាស់​ហាង​លោក Nigel Chua និង​អ្នក​បម្រើការ​ដទៃទៀត​។​

​    ​លោក Chow Yun-fat ដែល​បាន​រៀបការ​ជាមួយ​អ្នកស្រី Jasmine Tan ជនជាតិ​សឹង្ហ​បុរី កំពុងស្ថិត​ក្នុងប្រទេស​សឹង្ហ​បុរី​ដើម្បី​ផ្សព្វផ្សាយ​រឿង​ថ្មី​របស់គាត់​ដែលមាន​ចំណងជើង​ថា Cold War 2​។ តារា​សម្តែង​ក្នុង​រឿង​ជាមួយ​គាត់​គឺ​លោក Eddie Peng និង​លោក Aaron Kwok ក៏​រំពឹង​មកដល់​អាស៊ីអាគ្នេយ៍​ក្នុង​ថ្ងៃ​ដដែល​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់