adverise with khmeread Untitled 1

សំបុត្រ​ប្រគុំ​តន្ត្រី​របស់ Beyonce នៅ​កីឡដ្ឋាន Wembly លក់ដាច់​គ្មាន​សល់ ប៉ុន្តែ​ហេតុអ្វី​សល់​កៅអី​ទំនេរ​ច្រើន​ម្ល៉េះ​?

    ​Beyonce បាន​ប្រគុំ​តន្ត្រី​របស់​នាង​ជា​លើក​ទី​ពីរ​នៅ​កីឡដ្ឋាន Wembley កាលពី​ថ្ងៃអាទិត្យ​ហើយ​រាល់​សំបុត្រ​ចូល​ទស្សនា​ត្រូវបាន​លក់​ម៉ដ្ឋ​គ្មាន​សល់​។​

​    ​ប៉ុន្តែ​បើទោះជា​តារាចម្រៀង​ដ៏​ល្បី​រូបនេះ​បានបញ្ជាក់​ទៅកាន់​អ្នកគាំទ្រ​ខ្លួន​ថា រាល់​សំបុត្រ​នៃ​ដំណើរ​ប្រគុំ​តន្ត្រី Formation World Tour ត្រូវបាន​លក់​អស់ ក៏​គេ​ឃើញ​មាន​នៅសល់​កៅអី​នៅ​ទំនេរ​ជាច្រើន​។​

​    ​មូលហេតុ​នេះ​អាច​បណ្តាលមកពី​មាន​អ្នក​ដែល​ទិញ​សំបុត្រ​ច្រើន​ហើយ​យក​វា​ទៅ​លក់​មិន​ចេញពី​ព្រោះតែ​ពួកគេ​តម្លើងថ្លៃ​កប់​ពពក​។ វេ​ប​សាយ Mirror ក៏បាន​លើកឡើង​ទាក់ទិន​នឹង​បញ្ហា​នេះ​ថា ទាំងនេះ​ជា​មូលហេតុ​ដែល Rihanna ប្រគុំ​តន្ត្រី​នៅ​ចំពោះមុខ​អ្នកគាំទ្រ​តែ​កន្លះ​ស្តា​ត​កាលពីពេល​ថ្មីៗ​នេះ​៕

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់