adverise with khmeread 1

​អនាគត Van Persie អាច​នឹង​វិលត្រឡប់​មកកាន់ Premier League វិញ ក្រោយ​បដិសេធ​បន្ត​កុងត្រា​ជាមួយ Fenerbahce

​    ​West Ham និង Crystal Palace គឺ​ស្ថិតនៅ​ក្នុងចំណោម​ក្លឹប​ទាំងអស់​ក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល Premier League ដែល​បានស្នើ​ទិញ​អតីត​កីឡាករ​របស់ Manchester United និង Arsenal កីឡាករ​ខ្សែប្រយុទ្ធ Robin van Persie​។​

​    ​ក្លឹប Fenerbahce បាន​បង្ខំចិត្ត​ប្រកាសសេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ចុង​សប្តាហ៍​អំពី​ការ​លុប​កិច្ចពិភាក្សា​ចរចា​កុងត្រា​របស់គាត់​ដែល​ត្រូវបាន​បញ្ចប់ បន្ទាប់ពី​ស្នាក់នៅ​ជាមួយ​ក្លឹប​បាន​ត្រឹម​មួយ​រដូវ​កាល​ប៉ុណ្ណោះ​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ៣២​ឆ្នាំ​រូបនេះ​មាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ណាស់​នៅ​ក្លឹប​នេះ ជាហេតុ​ធ្វើឱ្យ​ការចរចា​កុងត្រា​មានការ​លំបាក ថ្វី​ត្បិត​គាត់​អាច​រក្សា​ទម្រង់​លេង​របស់ខ្លួន​យ៉ាង​ល្អ ដោយ​រក​គ្រាប់​បាល់​ចំនួន ២០​គ្រាប់​នៅក្នុង​ការប្រកួត​ទាំងអស់​កាលពី​រដូវ​កាល​មុន​ក៏ដោយ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់