adverise with khmeread 1

Mourinho ផ្ញើ​សារ​ខ្លី​ខ្លឹម​ទៅកាន់​អ្នកគាំទ្រ​បិសាច​ក្រហម ខណៈ​ចាប់ផ្តើម​ការងារ​នៅ​ទឹកដី Manchester ជា​លើកដំបូង​

    ​Jose Mourinho បាន​ផ្ញើ​សារ​ខ្លី​មួយ​ទៅកាន់​នប​ណ្តា​ប្រិយមិត្ត​ក្រុម​បិសាច​ក្រហម Manchester United កាលពី​ថ្ងៃ​ចន្ទ ខណៈដែល​គាត់​ចាកចេញ​ទៅកាន់​ជំរំ​ហ្វឹកហាត់ Carrington ដើម្បី​ចាប់ផ្តើម​ថ្ងៃ​ដំបូង​នៅក្នុង​ការងារ​ថ្មី​របស់ខ្លួន​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បានធ្វើ​ដំណើរ​មកដល់​អាកាសយានដ្ឋាន Manchester Piccadilly កាលពី​យប់​ថ្ងៃអាទិត្យ​កន្លងទៅ ហើយ​បានចាប់ផ្តើម​ទទួល​មុខងារ​ពេញ​លេញជា​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​

​    ​យោងតាម​វេ​ប​សាយ Manchester Evening News គាត់​នឹង​ឆ្ពោះទៅកាន់​កន្លែង​ហ្វឹកហាត់ ដែលជា​ការចាប់ផ្តើម​សប្តាហ៍​ដ៏​មមាញឹក​បំផុត​របស់លោក​។​

​    ​នៅ​រយៈពេល​ខ្លី​ខាងមុខ កិច្ចព្រមព្រៀង​ផ្ទេរ​របស់ Henrikh Mkhitaryan ពី Borussia Dortmund គួរតែ​ត្រូវ​បានបញ្ចប់ ហើយ Mourinho នឹងធ្វើ​សន្និសីទកាសែត​លើកដំបូង​របស់គាត់​ក្នុងនាម​ជា​អ្នកចាត់ការ​ក្លឹប និង​ជួប​កីឡាករ​ដែល​មក​ហ្វឹកហាត់​។​

​    ​ហើយ​គ្រាន់តែ​មកដល់​ភ្លាម អតីត​គ្រូបង្វឹក Chelsea រូបនេះ​និយាយ​មួយ​ឃ្លា​យ៉ាងខ្លី​ថា "​ខ្ញុំ​មកដល់​ហើយ​/​សាមគ្គី​គ្នា​យើង​នឹង​ឈ្នះ​"៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់