Adc61f23 2c5c 4ac9 a77c aeeed9cffc4b

ទៅ​រៀន​ធម៌​រំងាប់​ចិត្ត​, ចុងក្រោយ​ចងក​សម្លាប់ខ្លួន​

    កណ្តា​ល ៖ មាន​ករណី​ធវើអត្តឃាត​ចងក​សម្លាប់ខ្លួន​នា​ថ្ងៃទី​០៤​ កក្កដា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​២​ និង​៣០​នាទី​រសៀល​នៅ​ចំណុច បន្ទប់ទឹក ក្នុង​បរិវេណ​វត្ត​ពុទ្ធ​មណ្ឌល វិបស្សនាធុរៈ​កម្ពុជា​​ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ចាន់ ក្តិ​ប ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ តាជី មក​ស្នាក់នៅ​រៀន​ធម៌ ក្នុង​វត្ត​កើតហេតុ​រយៈពេល​០២​ឆ្នាំ​មកហើយ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​ក្រោយពេល​ហូបបាយ​ថ្ងៃត្រង់​រួច ជនរងគ្រោះ​បានរៀបចំ​ខ្លួន​ចេញទៅ​ងូត​ទឺ​កនៅ​បន្ទប់ទឹក​ដោយ​យំ​ផង​។  លុះដល់​ម៉ោង​ចូល​សាលា​មិនឃើញ​ជនរងគ្រោះ​មក​លោក​តាជី​យាយជី ក៏​នាំគ្នា​តាម​ដើររក ទើប​ឃើញ​ជនរងគ្រោះ​ចងក​នៅក្នុង​បន្ទប់ទឹក  ក៏​ផ្អើលឆោឡោ​រួចហើយ រាយការណ៍​មក ប៉ុស្តិ៍។​

    ក្រោយ​ទទួល​ព័ត៌មាន កម្លាំង​ជំនាញ បច្ចេកទេស​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​ដោយមាន​ការចូល រួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ត្រី​ជំនាញ​ធ្វើការ​ពិនិត្យ​ខ្លួន​សព​ឃើញថា ពុំមាន​ស្លាកស្នាម​អ្វី​ទេ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ ការធ្វើអត្តឃាត ចងក ពិតប្រាកដ​មែន។​

    សូមបញ្ជាក់ថា​កន្លងមក​ជនរងគ្រោះ​មាន​ជម្ងឺ ហើយ​ដូចជា​បែកឆ្វេង​ផង។ បច្ចុប្បន្ន សព​ត្រូវបាន​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសា​ជនរងគ្រោះ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​៕

មតិយោបល់