adverise with khmeread B69cf944 51cc 4b0e ab5f ad5af585b006

បុ​រ​ស​២​នាក់​ជិះ​ម៉ូតូ ទៅ​កៀរ​ម៉ូតូ​គេ​ដួល គេ​ខឹង​ដេញ​វាយ​រងរបួស​ធ្ងន់

​    ភ្នំពេញ ៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ ដោយសារតែ​ពួកគាត់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប ឌុប​គ្នា ស្ថិតក្នុង​ស្ថានភាព​ស្រវឹង រ៉េ​ចង្កូត​ទៅ​គៀរ​ម៉ូតូ​បុរស​២​នាក់ ក្នុងចំណោម​២​ម៉ូតូ​បណ្តាលអោយ​គេ​កើត​ចិត្ត​ខឹង ដេញ​វាយ ហើយ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ឃាត់​បាន​ជនបង្ករ​បាន​ម្នាក់​។​

    ហេតុ​ការណ៍​នេះ​បាន​បង្ករ​អោយ​មានការ​ភ្ញាក់​ផ្អើ​ឡើង​កាលពី​វេលា​ម៉ោង១០ ​និង​៣០​នាទី​យប់​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំនុច មុខ​ហាង​ខារ៉ាអូខេ អឹម​ភឺ​រៀល ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ជនបង្ក​មានឈ្មោះ តូ គា​ណាន់ អាយុ​២២ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្រុ​កកំណើត​ភូមិ​ឌិ​ល ​ស្រុក​បាធាយ ខេត្តកំពង់ចាម ចំណែក​អ្នកបង្ករ​៤​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់។ រីឯ​ជនរងគ្រោះ​មានឈ្មោះ ញា​ញ់ ស៊ិន​ឌី អាយុ​៥៥ឆ្នាំ មុខរបរ​ធ្វើការ​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច ស្នាក់នៅ​ម្ដុំ​ផ្សារ​ដេរ​ប៉ូ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ម្នាក់ទៀត​មានឈ្មោះ សេក ចិ​ត្រា អាយុ​២៤​ឆ្នាំ មុខរបរ ស្នាក់នៅ​ម្ដុំ​សំរោង​អណ្ដែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​គុប ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ឃ 8368 កណ​1។​

    តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ជនបង្កមានគ្នា​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ​មួយគ្រឿង​ម៉ាក ​Zoomer-X និង​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​មិន​ចាំ​ស្លាក​លេខ​ទើបតែ​ចេញមក​ពី​ក្លឹប​កំសាន្ត Blue Zone ទិសដៅ​ពី​លិចទៅ​កើត​តាមផ្លូវ ១៩៨៦ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​ពីរ​នាក់​ក្នុងស្ថានភាព​ស្រវឹង​បាន​ជិះ​គៀរ​ម៉ូតូ ហុងដារ​១២៥​បណ្តាលឱ្យដួល​ទើប​ធ្វើឱ្យ ពួកគេ​មាន​គ្នា​៥​នាក់​ម៉ូតូ​២​គ្រឿង ទប់​កំហឹង​មិនបាន​ក៏​នាំគ្នា​ជិះ​ម៉ូតូ​តាម​ពីក្រោយ​រហូតដល់​មុខ​ចំណុច​​មុខ​ខារ៉ាអូខេ អឹម​ភឺ​រៀល បាន​ធាក់​ផ្តួល​ម៉ូតូ​ជនរងគ្រោះ​អោយ​ដួល​ហើយ​ក៏បាន​ចុះ​ហើយ​ព្រួត​គ្នា​វៃ​ទៅលើ​ជនរងគ្រោះ​ទាំងពីរ​នាក់​នោះឱ្យ​រងរបួស​ធ្ងន់​។​

​    ហើយ​ភ្លាមៗ​នោះ​កំលាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ដែល​ប្រចាំការ​នៅ​គោលដៅ​ខាងលើ​បានឃើញ​ហេតុការណ៍ ផ្ទាល់​ក៏​បានធ្វើការ​អន្តរាគមន៍​ចាប់បាន​ជនបង្ក​ម្នាក់​ក្នុងចំណោម ៥​នាក់​ចំណែ​ក​បក្សពួក​រត់​គេ​ខ្លួន​បាត់ស្រមោល។​

    ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះ​កុស​មះ​ដើម្បី​ព្យាបាល ដោយឡែក​ឯ​ជនបង្ក​ត្រូវបាន​នាំខ្លួន​បញ្ជូន​ទៅកាន់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ ដើម្បី​ឃុំខ្លួន​រងចាំ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ព្រឹកស្អែក ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនដៃដល់​ទៅ​អាវុធហត្ថ​រាជធានី​រងចាំ​ការ​កាត់​ទៅ​ទៅតាម​នីតិវិធី៕
 

adverise with khmeread

មតិយោបល់