adverise with khmeread E61ab931 ed98 4512 bd39 b495973a0286

​សតិ​មិនល្អ យក​កង់​គេ​ជិះ គេ​ស្មានថា​ចោរ វាយ​បែក​មុខ​បែក​មាត់​

    ​ភ្នំពេញ​ ៖​ បុរស​មាន​សតិ​មិនសូវ​ល្អ​ម្នាក់ បាន​ទៅយក​កង់​គេ​ទុក​ក្រោយ​ផ្ទះ​ ​ត្រូវ​ម្ចាស់​គេ​ឃើញ​ស្រែកថា​ចោរ ផ្អើល​ទៅដល់​ប្រជា​ពលរ​ដ្ធ ដេញចាប់​និង​វាយ​បែកក្បាល​មុខមាត់​យ៉ាង​ដុំ​ណំ​។​

​    ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង៨​ ​និង​០០​នាទី​យប់​ថ្ងៃទី៤ កក្ក​ដា ឆ្នាំ២០១៦ នៅ​ភូមិ​ក្បាលដំរី សង្កាត់​កកាប ខណ្ឌ​ពោធិ​សែន​ជ័យ។​ ​​ជនសង្ស័យ​មានឈ្មោះ អ៊ិន សុខលី អាយុ៣២​ឆ្នាំ មិន​របរ​មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយ​ប្អូន​នៅ​ជិត​កន្លែងកើតហេតុ​។​

    ​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ បុរស​ខាងលើ​បាន​ដើរទៅ​ក្រោយ​ផ្ទះ​បុរស​ឈ្មោះ ខេង ខន អាយុ៣៩​ឆ្នាំ ហើយ​បាន​យក​កង់​បណ្តើរ​ចេញទៅ ក៏​ម្ចាស់​គេ​ឃើញ​ដូច្នេះ ម្ចាស់​គេ​ក៏​ស្រែក​ផ្អើល​ឆោ​រ​ឡោរ​ឡើង ដល់​ប្រជា​ពលរ​ដ្ធ ដេញ​ចាប់បាន និង​មាន​អ្នកខ្លះ​វាយ​ដំ​រហូត​មាន​របួស​បែ​ក្បាល បែក​មុខ​បែក​មាត់។​​ 

    បន្ទាប់មក ក៏​ផ្អើល​ប្រជា​ពលរ​ដ្ធ​ចោមរោម​មើល ដោយមាន​អ្នក​ស្គាល់​ថា​ជនសង្ស័យ​ខាងលើ មាន​សតិ​មិនសូវ​ល្អ​ព្រោះ​តែងតែ​ឃើញ​គេ​ដើរ​នៅ​ម្តុំ​នោះ​ជា​ញឹកញាប់​ពេលខ្លះ​និយាយ​តែម្នាកឯង ពេលខ្លះ​រត់ឡើង​ជិះ​អ្នកដំណើរ​ទៀតផង​។​

​    ក្រោយពេល ដោយមាន​ការនិយាយ​អះអាង​ពី​ប្រជា​ពលរ​ដ្ធ​ដូចនេះ ទើប​ម្ចាស់​កង់​មិនបាន​ដាក់ពាក្យ​បណ្តឹង សមត្ថកិច្ច​ក៏​ប្រគល់​កង់​អោយ​ទៅវិញ​ ​និង​ព្រម​ដោះលែង​ជនសង្ស័យ​អោយ​ត្រឡប់ទៅផ្ទះ​វិញ៕

adverise with khmeread

មតិយោបល់