adverise with khmeread Index

ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធគ្រឿងញៀន

     ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌទួលគោក​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក​គ្រឿងញៀន កាលពី​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្ទះជួល​លេខ​០១​សេ​ផ្លូវ​រថភ្លើង ក្រុម​៥៤ ភូមិ​១៤​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ។​
     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​រៀល វ៉ាន់​ថេត ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ខាងលើ ដកហូត​ថ្នាំញៀន​ម៉ា​ទឺ​កក​ក​១​កញ្ចប់​ដប​ទឹក​កែច្នៃ​ជក់​ថ្នាំញៀន​ចំនួន​២ ។​
     ប៉ូលិស​បន្តថា ដោយមាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ កម្លាំង​ប៉ូលិស​ក៏បាន​ល្បាត​ដល់ទី​នោះ​ឃើញ​ជនសង្ស័យ​កំ​ពូ​ង​ជក់​គ្រឿងញៀន​ក៏​ឃាត់ខ្លួន​បញ្ជូនទៅ​ខណ្ឌ​តែម្តង​៕​

adverise with khmeread

មតិយោបល់