adverise with khmeread 35d93c7200000578 3674042 image m 2 1467653123736

ក្លឹប Crystal ចែចូវ Benteke ពី Liverpool ប៉ុន្តែ​ឥឡូវ​ឡើងថ្លៃ ៣១,៥​លាន​ផោន​ទៅហើយ

    ​Crystal Palace បានចាប់ផ្តើម​ដេញថ្លៃ​ទិញ Christian Benteke ដែល​ឥឡូវ​ឡើងថ្លៃ​ដល់ ៣១,៥​លាន​ផោន (​ជិត​៤២​លាន​ដុល្លារ​)​។​

​    ​ក្លឹប​ហង្ស​ក្រហម Liverpool ចង់​ស្រង់ដើម​មកវិញ​ខ្លះ​ដែល​ពួកគេ​បាន​ចំណាយ ៣២,៥​លាន​ផោន បោះ​ទៅ​ដល់ដៃ Aston Villa សម្រាប់​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​បែលហ្ស៊ិក​កាលពី​រដូវក្តៅ​មុន ហើយ Crystal ជឿជាក់ថា​ការផ្តល់ជូន​របស់​ពួកគេ​នឹង​ត្រូវបាន​យល់ព្រម​ជាក់​ជាមិនខាន​។​

​    ​ក្លឹប​នៅ​ទឹកដី Selhurst Park នេះ​មាន​គម្រោង​ផ្តល់ជូន​ត្រឹម ២៧ លាន​ផោន​ប៉ុណ្ណោះ​ជាមួយនឹង​អត្ថប្រយោជន៍​គួបផ្សំ​ផ្សេងទៀត​។​

​    ​មុននេះ ហង្ស​ក្រហម​ដាក់​តម្លៃ​ខ្លួន Benteke ត្រឹម ៣០ លាន​ផោន​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​បាន​ឡើងដល់​ទៅ ៣១,៥ លាន​ផោន ក្រោយពី​ក្លឹប​ជាច្រើន​ចាប់ផ្តើម​ចូលមក​ប្រជែង​យក​ជម្រើសជាតិ​បែលហ្ស៊ិក​រូបនេះ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់