adverise with khmeread 35df578500000578 3673736 image a 81 1467641717575

ដឹង​មូល​ហេតុដែល Ryan Giggs ចាក​ចេញពី​បិសាច​ក្រហម​

    ​ការចាកចេញ​របស់​ខ្សែបម្រើ​ស្លាប​អន្តរជាតិ​វែ​ល​ត្រូវបាន​ទទួលស្គាល់​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ប៉ុន្តែ​តាំងពី​ពេលដែល Jose Mourinho យល់ព្រម​ក្លាយខ្លួន​ទៅជា​អ្នកចាត់ការ​ថ្មី​របស់​បិសាច​ក្រហម Manchester United ការ​ស្នាក់នៅ ២៩​ឆ្នាំ​របស់ Ryan Giggs ជាមួយ​ក្លឹប​ក៏​ដល់ទី​បញ្ចប់​។​

​    ​សម្រាប់ Mourinho វា​គឺជា​រឿង​ធម្មតា​មួយ​។ គាត់​មាន​បុគ្គលិក​ផ្ទាល់​របស់ខ្លួន​រួចទៅហើយ​។ ជម្រើស​ទី​ពីរ​របស់គាត់​នឹង​មិនមាន​គោលដៅ​សម្រាប់​នរណា​ផ្សេងទៀត​នោះឡើយ​ក្រៅពី​លោក Rui Faria ដែលជា​មិត្ត​រួម​ជាតិ​មិនអាច​បំបែក​ចេញពី​គាត់​ចាប់តាំងពី​ឆ្នាំ ២០០១​មកម្ល៉េះ​។​

​    ​ហើយ​តាម​ការទម្លាយ​របស់​វេ​ប​សាយ​ដេលី​មែ​ល​បានឱ្យដឹងថា លោក Mourinho ចង់បាន​ការប្តេជ្ញា​ស្មោះស្ម័គ្រ​ទាំងស្រុង​ពី​បុគ្គលិក​របស់គាត់ ប៉ុន្តែ​តាម​ដឹង Ryan Giggs ចង់​ប្រែខ្លួន​ទៅជា​គ្រូបង្វឹក​ពេញសិទ្ធិ​របស់​បិសាច​ក្រហម​ផ្តាច់មុខ​នៅ​ថ្ងៃ​ខាងមុខ ហេតុនេះហើយ​ទើបបានជា Giggs ត្រូវ​ចាកចេញ​ដើម្បី​ស្វែងរក​តំណែង​គ្រូបង្វឹក​នៅ​ក្លឹប​ផ្សេង​ពីនេះ​៕ 

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់