adverise with khmeread 8ad284fb efb2 4bdd 861d 355377f636e9

ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​កំពុង​ឆ្លង ជិត​ផុត​បណ្តាលឱ្យ​រងរបួស​ធ្ងន់​

    ​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈ​ជិះ​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​ពេល​កំពុង​ឆ្លងផ្លូវ​ជិត​ផុត។​

​    ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង៨ ​និង​២០​នាទី​យប់​ថ្ងៃទី៤ ខែ​កក្ក​ដា ឆ្នាំ​២០១៦ នៅ​ចំណុច​ច្រកចូល​សាលារៀន សុវណ្ណ​ភូមិ តាម​បណ្តោយ​ផ្លូវជាតិ​៤ ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​ នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​ពណ៌ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2B 0337 បើក​ប​រ​ដោយ​ស្ត្រី​ម្នាក់ ​និង​មាន​ប្តី​រួមទាំង​កូនតូច​ធ្វើដំណើរ​ជាមួយ​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ក្នុងទិសដៅ​ពី​កើត​ទៅ​លិ​ច ខ​ណៈមកដល់​ចំណុចកើតហេតុ​ក៏បាន​ទាញ​ចង្កូត​បត់​ឆ្វេង​ឆ្លងផ្លូវ​ទៅ​ច្រកចូល​សាលា​សុវណ្ណ​ភូមិ​ភ្លាមនោះ​ស្រាប់​តែមាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ស្កូ​ប​ពី​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1BB 0763 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុ​ក​បុក​រថយន្ត​ពី​ចំហៀង​ពេញទំហឹង​បណ្តាលអោយ​បោក​ខ្ទប់​និង​រថយន្ត​រងរបួស​ធ្ងន់​។​

​    ក្រោយ​ពល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន ក្រុម​សង្គ្រោះបន្ទាន់ ៧១១ កងពល​៧០ ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ ដោយឡែក​ម៉ូតូ​និង​រថយន្ត​ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាសវែង​យកទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​រងចាំ​ការដោះស្រាយ​៕

adverise with khmeread

មតិយោបល់