adverise with khmeread Untitled 1

នាយក Facebook ប្រាប់​បុគ្គលិក​ស្រី​កុំឱ្យ​ស្លៀកពាក់ "​ស៊ី​អារម្មណ៍​"

    ​អតីត​បុគ្គលិក Facebook ម្នាក់​បាន​អះអាង​ក្នុង​សៀវភៅ​មួយ​របស់គាត់​ថា បុគ្គលិក​ស្រី​នៅ​បណ្ដាញ​សង្គម​យក្ស Facebook ជារឿយៗ​ត្រូវបាន​ប្រាប់​មិនឱ្យ​ពាក់​សម្លៀកបំពាក់​ស៊ី​អារម្មណ៍​ដែល​អាច​ប៉ះពាល់​ដល់​មិត្ត​រួមការ​ងារ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត khaleejtimes ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។ 

​    ​យោងតាម​របាយការណ៍ Telegraph លោក Antonio Garcia Martinez ជា​អ្នក​ដែល​បានធ្វើ​នៅ Facebook មុនពេល​ត្រូវគេ​បណ្ដាញ​ចេញ បាន​ចោទប្រកាន់​រឿងនេះ​នៅក្នុង​សៀវភៅ​របស់គាត់​ឈ្មោះថា "Chaos Monkeys"​។​

​    ​គាត់​អះអាងថា "​មន្ត្រី​ប្រុស​ផ្នែ​ន​ធនធានមនុស្ស​របស់​ពួកយើង ដែលមាន​មន្ត្រី​ស្រី​ជំនួស​គាត់​ម្តងម្កាល បានចាប់ផ្តើម​និយាយ​អំពី​ការចៀសវាង​ស្លៀកពាក់​ស៊ី​អារម្មណ៍ ដែល​ធ្វើឱ្យប៉ះពាល់​មិត្ត​រួមការ​ងារ​។ ក្រោយមក​ខ្ញុំ​បានដឹងថា ពួក​អ្នកគ្រប់គ្រង​ជួនកាល​ថែមទាំង​បាន​ទាញ​ដៃ​បុគ្គលិក​ស្រី ហើយ​អាន​បទបញ្ជាផ្ទៃក្នុង​ឱ្យ​ពួកគេ​ស្តាប់​ទៀតផង​"​។​

​    ​លោក Martinez បាន​សរសេរ​ក្នុង​សៀវភៅ​របស់គាត់​ថា "​រឿង​ជាក់ស្តែង​បាន​កើតឡើង​ក្នុង​នាយកដ្ឋាន​ផ្សាយពាណិជ្ជកម្ម​ជាមួយ​បុគ្គលិក​ហាត់​ការ​អាយុ​ប្រហែល ១៦ ឆ្នាំ​ម្នាក់​ដែល​មក​ធ្វើការ​ក្នុង​ឈុត​សិច​ស៊ី​ខោ​ច​លើ​ក្រោម​រាល់ថ្ងៃ​"​។​

​    ​ហើយ​លោក Martinez បាន​អះអាងថា លោក Mark Zuckerberg ជា​មនុស្ស​ងាយ​នឹង​ផ្ទុះ​កំហឹង​ណាស់​។ 

​    ​ចំពោះ​ការលើកឡើង​ខាងលើនេះ អ្នកនាំពាក្យ​របស់ Facebook មិនមាន​ព្រឹត្តិ​កម្ម​លើ​ការចោទប្រកាន់​របស់លោក Martinez នោះឡើយ​៕

adverise with khmeread
ប្រភព៖ khaleejtimes

អ្នកនឹងចូលចិត្ត

មតិយោបល់