adverise with khmeread Ukrainianbarbie

មនុស្ស​តុក្កតា​ជនជាតិ​អ៊ុយ​ក្រែ​ន​បដិសេធថា​មិនបាន​វះកាត់​ម្ដងណា​ឡើយ​!

    ​ស្ត្រី​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់​ឈ្មោះ​ក្រៅ​ហៅថា "​មនុស្ស​តុក្កតា​" ដោយសារ​មុខមាត់​និង​រាង​របស់​នាង​ស្រដៀង​ទៅនឹង​តុ​ក្កាតា បាន​និយាយថា​នាង​មិនដែល​បាន​វះកាត់​ម្ដងណា​ឡើយ​។​

​    ​ក្នុង​វេ​ប​សាយ TooFab នាង Valeria Luckyanova បាន​និយាយថា​នាង​មិនបាន​ផ្លាស់ប្ដូរ​រូបរាង តាំង​វ័យ​ជំទង់​មកម្ល៉េះ​។​

​    ​ស្ត្រី​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​និ​យា​យា​ថា "​យើង​ទាំងអស់​បាន​ផ្លាស់ប្ដូរ ចាប់តាំងពី​អាយុ ១៤ ឆ្នាំ ហើយ​ខ្ញុំ​មិនបាន​ប្ដូរ​ពណ៌​សក់​និង​រាងកាយ​របស់ខ្ញុំ​ឡើយ​។ ខ្ញុំ​មិន​គិតថា​ខ្ញុំ​មើលទៅ​ដូចជា​តុក្កតា​នៅឡើយ​។ ខ្ញុំ​គិតថា​ខ្ញុំ​គ្រាន់តែ​មើលទៅ​ដូចជា​ក្មេងស្រី​កាលី​ប​លើ​ម្នាក់​។ ខ្ញុំ​ត្រូវការ​ពេល​មួយ​ម៉ោង​កន្លះ​តុបតែង​ទើប​ឃើញបែបនេះ​"​។​

​    ​នាង Valeria ក៏បាន​អះអាងថា​រាង​ស្វែ​ល​របស់​នាង​គឺជា​លទ្ធផល​នៃ​របប​អាហារ​ល្អ​ដែល​រួមមាន ត្រី​ឆៅ និង​ផ្លែឈើ​ស្រស់ៗ និង​ការធ្វើ​លំ​ហាត់ប្រាណ​បាន​ត្រឹមត្រូវ​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់