adverise with khmeread 35f2c4bd00000578 0 image a 28 1467649299454

ខ្ញុំ​ពិតជា​រីករាយ​ក្នុងការ​ស្នាក់នៅ​ក្នុងផ្ទះរ​បស់​ខ្ញុំ​! Atletico Madrid យល់ព្រម​បន្ត​ការ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់ Fernando Torres

    ​Fernando Torres បាន​វិលត្រឡប់​ទៅកាន់​ក្លឹប Atletico Madrid ជា​អចិន្ត្រៃយ៍ បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​មួយឆ្នាំ​បន្ត​ជាមួយ​ក្លឹប​អតីត​កុមារភាព​របស់គាត់​កាលពី​ថ្ងៃ​ចន្ទ​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ៣២​ឆ្នាំ​រូបនេះ ត្រូវបាន Atletico ខ្ចី​ជើង​ពី AC Milan ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៥ ហើយ​បាន​ចូលរួម​ជាមួយ​ក្លឹប បន្ទាប់ពី​កិច្ចសន្យា​របស់គាត់​នៅឯ​ទឹកដី  San Siro ត្រូវបាន​ផុតកំណត់​។​

​    ​អតីត​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​ដែលមាន​អាជីព​ជាប់គាំង បន្ទាប់ពី​ការចាកចេញ​ពី Liverpool ទៅកាន់ Chelsea កាលពី​ឆ្នាំ​២០១១ រូបនេះ អា​ចរក​គ្រាប់​បាល់​បាន​ចំនួន ១៨​គ្រាប់​នៅក្នុង​រយៈពេល ១៨​ខែ​ចាប់តាំងពី​ការវិលត្រឡប់​មកកាន់​រដ្ឋធានី​អេ​ស្ប៉ា​ញ​វិញ​។​

​    ​Torres បាន​សម្តែង​ការរីករាយ​របស់គាត់ និង​បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ​ផ្លូវការ​របស់ Atletico ថា "​ខ្ញុំ​ពិតជា​រីករាយ​ក្នុងការ​ស្នាក់នៅ​ក្នុងផ្ទះរ​បស់​ខ្ញុំ វា​ជា​កន្លែង​តែមួយគត់​ដែល​ខ្ញុំ​ចង់​ស្នាក់នៅ ហើយ​ទីបំផុត​វា​បានកើត​ឡើង​"​។​

​    ​Torres បាន​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​តាមរយៈ​ប្រព័ន្ធ​បណ្តុះបណ្តាល​យុវជន​របស់ Atletico ដោយបាន​ចូលរួម​ជាមួយ​ក្លឹប​ដំបូង​នៅក្នុង​ឆ្នាំ ១៩៩៥​។ គាត់​បានក្លាយ​ទៅជា​តារា​ឆ្នើម​វ័យក្មេង ហើយ​ក្លាយខ្លួន​ទៅជា​ប្រធាន​ក្រុម​របស់​ក្លឹប ដែល​បានសម្រេច​គ្រាប់​បាល់​ចំនួន ៩១​គ្រាប់​នៅក្នុង​ការបង្ហាញ​ខ្លួន​ចំនួន ២៤៤​លើក មុនពេល​ចាកចេញ​ទៅកាន់​ក្រុម Liverpool៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់