adverise with khmeread 20160705 isis thestar

IS ប្រកាស​ធ្វើសង្គ្រាម​ជាមួយនឹង​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​

    ​លេច​ធ្លាយ​វីដេអូ​មួយ​ចេញផ្សាយ​ដោយ IS ដោយ​បង្ហាញ បុរស​ម្នាក់​កំពុង​ហៅ​ឈ្មោះ​អាជ្ញាធរ​នៃ​ប្រជុំ​កោះ Nusantara ឱ្យ​ចេញមក​តទល់​គ្នា ជាពិសេស​ក្នុងប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី ដែល​សំឡេង​ដូចជា​ភាសា​អារ៉ាប់​។ នេះ​បើ​យោងតាម​វេ​ប​សាយ​សិង្ហ​បុរី Asiaone ចេញផ្សាយ​ថ្ងៃ​អង្គារ​នេះ​។ 

​    ​ក្នុង​វីដេអូ​នោះ​ឃើញ​មាន​បុរស​ម្នាក់​កាន់​កាំភ្លើង និង​មាន​ក្មេង​វ័យ​ជំទង់ មនុស្សពេញវ័យ និង​ក្មេងៗ​ចោមរោម​។​

​    ​គាត់​ឈរ​នៅមុខ​កាមេរ៉ា​ជាមួយ​បុរស​ម្នាក់ទៀត​កាន់​លិខិតឆ្លងដែន​ម៉ាឡេស៊ី ហើយ​និយាយថា "​ស្គាល់​របស់​នេះ​ទេ (​សំដៅលើ​លិខិតឆ្លងដែន​) យើង​លែង​ជា​ប្រជាជន​របស់​អ្នក​ទៀតហើយៗ​យើង​បាន​រំដោះខ្លួន​យើង​ចេញពី​អ្នក​ហើយ (​ម៉ាឡេស៊ី​)"​។​

​    ​"​ជាមួយនឹង​ការអនុញ្ញាត​និង​ការជួយ​ពី​គាត់ (​បុរស​កាន់​លិខិតឆ្លងដែន​) យើង​នឹង​ទៅរក​អ្នក​ជាមួយនឹង​កម្លាំង​ទ័ព​ដែល​អ្នកឯង​មិនអាច​យកឈ្នះ​បានឡើយ​។ នេះ​គឺជា​ការសន្យា​របស់​ព្រះ​អា​ឡា​ចំពោះ​យើង​"​។​

​    ​បុរស​ម្នាក់​នោះ​ក៏បាន​សំដៅ​ទៅលើ​រដ្ឋាភិបាល​និង​មេដឹកនាំ​ណា​ដែល​មិនបាន​គោរព​តាម​គោលការណ៍​របស់​អ៊ីស្លាម ដើម្បី​ត្រួស​ត្រាយផ្លូវ​ធ្វើឱ្យ​មូស្លីម​ខ្លាំង​មហិមា​ផងដែរ​។​

​    ​ក្រោយមក​បន្តិច​គាត់​បាន​បោះ​លិខិតឆ្លងដែន​នោះ​នៅ​ទៅលើ​ដី​ដែល​គូរ​ជា​រង្វង់ ហើយ​ក្មេងៗ​ក៏​នាំគ្នា​ធ្វើតាម​៕

ប្រភព៖ Asianone

adverise with khmeread

មតិយោបល់