adverise with khmeread 201400625 brazil 44 x600 1403726851

សិ​ចក​ន្លះ​ម៉ោង​គិតតែ ៤០ លុយ​រៀល​ប៉ុណ្ណោះ​! ក្រុម​ស្រីពេស្យា​នៅ​រី​យ៉ូ​ចេញ​យុទ្ធនាការ​បញ្ចុះតម្លៃ​ពិសេស​នៅមុន​អូឡាំពិក​មកដល់​

    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បានឱ្យដឹងថា ស្រីពេស្យា​ក្នុង​សង្កាត់​ភ្លើង​ក្រហម​ក្នុង​ទីក្រុង​រី​យ៉ូ​កំពុង​ផ្តល់ជូន "​ការលក់​ផ្លូវភេទ​" សម្រាប់អ្នកទេសចរ​ម​ក​ទស្សនា​កីឡា​អូឡាំពិក បន្ទាប់ពី​ខកចិត្ត​ម្តង​រួចមកហើយ​កាលពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤​។ 

​    ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ក្នុង​សង្កាត់​វាយ​សិច​ល្បីល្បាញ Vila Mimosa របស់​ក្រុង​រី​យ៉ូ​អះអាងថា បើទោះបី​មានការ​រំពឹង​ខ្ពស់​នៅមុន​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក​កាលពី​ពីរ​ឆ្នាំមុន ក៏ប៉ុន្តែ​ការរកស៊ី​ផ្លូវភេទ​អំឡុង​ពេលនោះ​គឺមាន​ការធ្លាក់ចុះ​យ៉ាងគំហុក​។ 

​    ​ឥឡូវ សល់​មួយខែ​ទៀត​ការប្រកួត​អូឡាំពិក​នឹង​ចូលមក​ដល់ ពួកនាងៗ​និយាយថា ខ្លួន​បានរៀបចំ​ខិតប័ណ្ណ​ផ្សព្វផ្សាយ​ជា​ភាសា​អង់គ្លេស​រួចហើយ​ដើម្បី​អញ្ជើញ​អត្ត​ព​លិ​ក​អូ​ឡ​ពិ​ក​ទាំងអស់​ឱ្យទៅ​កាន់​តំបន់​ភ្លើង​ក្រហម ក្បែរ​កណ្តាល​ទីក្រុង​រី​យ៉ូ ដោយ​ផ្តល់ជូន​នូវ​ការ​បញ្ចុះតម្លៃ​យ៉ាងច្រើន​។ 

​    ​ខិតប័ណ្ណ​នោះ​និយាយថា សិច ៣០ នាទី​គិតថ្លៃ ៤០ រៀល​លុយ​ប្រេ​ស៊ី​ល (១២,១៥ ដុល្លារ​) ពោលគឺ​ធ្លាក់ចុះ​អស់ ៤០ ភាគរយ​ពី​តម្លៃ​ធម្មតា ៧៥ រៀល (២២,៧៩ ដុល្លារ​)​។ 

​    ​សង្កាត់  Vila Mimosa គឺជា​តំបន់​ពេស្យាចារ​ធំ​បំផុត​និង​ចាស់​បំផុត​របស់​ទីក្រុង​រី​យ៉ូ ជាទី​ដែល​ស្ត្រី ៣.០០០ នាក់​ផ្តល់ជូន​សេវា​ផ្លូវភេទ​ក្នុង​បា​និង​ក្លឹប​រាត្រី​ចំនួន​ជាង ៧០៕ 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់