adverise with khmeread 0

Ronaldo ក៏​អង្វរ Messi ឱ្យចូល​លេង​ជម្រើសជាតិ​វិញ​ដែរ​!!!

    ​Lionel Messi ទទួលបាន​ការគាំទ្រ​ដ៏​ពិសេស​មិន​នឹកស្មាន​ដល់ ក្រោយពី​ខកចិត្ត​ចំពោះ​ការ​ប្រជែង​ពានរង្វាន់​ទ្វីបអាមេរិក Copa America នោះ​គឺជា​គូប្រជែង​ដ៏​អស្ចារ្យ Cristiano Ronaldo ។​

​    ​បន្ទាប់ពី​បរាជ័យ​ម្តងទៀត​ទៅលើ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​នៅ Copa America ដែល​ធ្វើ​អា​ហ្ស​ង់​ទីន​រង​សម្ពាធ​ដ៏​សែន​ឈឺចាប់​ចំពោះ​បរាជ័យ​ជា​លើក​ទី​ពីរ​ផ្ទួនៗ​ក្រោម​ដៃ​ឈី​លី Messi ក៏បាន​សម្រេចចិត្ត​ប្រកាស​បញ្ចប់​អាជីព​បាល់ទាត់​អន្តរជាតិ​របស់ខ្លួន​។ វា​ជា​បរាជ័យ​លើក​ទី​បួន​នៅក្នុង​ដំណើរ​ប្រជែង​ពាន​អន្តរជាតិ​ធំៗ​សម្រាប់​តារា​ឆ្នើម​របស់ Barcelona រូបនេះ​។​

​    ​ការប្រកួតប្រជែង​ផ្ទាល់ខ្លួន​រវាង Ronaldo និង​សម​ភាគី​មកពី Barcelona របស់គាត់​ត្រូវគេ​ទទួលស្គាល់ថា​មាន​សភាព​ដ៏​ខ្លាំងក្លា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​។​

​    ​តារា​ឆ្នើម​របស់ Real Madrid រូបនេះ បានរៀបចំ​ខ្លួន​ជាស្រេច​សម្រាប់​ការ​ប្រជែង​ដ៏​ធំ​នៅក្នុង​អាជីព​បាល់ទាត់​អន្តរជាតិ​របស់គាត់ ដែលជា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Euro 2016 ជាមួយនឹង​ក្រុម​ជម្រើសជាតិ​វែ​ល ដែល​ធ្វើឱ្យ​វា​កាន់តែ​គួរឱ្យភ្ញាក់ផ្អើល​ជាមួយនឹង​ការផ្តល់ជូន​នូវ​ពាក្យ​គាំទ្រ​ទៅកាន់ Messi ។​

​    ​Ronaldo និយាយថា គាត់​សង្ឃឹមថា Messi នឹង​ពិចារណា​សាជាថ្មី​អំពី​ការប្រកួត​អន្ដរជាតិ និង​ការប្តេជ្ញាចិត្ត​ជាមួយ​អា​ហ្ស​ង់​ទី​ជុំវិញ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​មិនបាន​សម្រេច​របស់គាត់​។​

​    ​Ronaldo បានផ្តល់​យោបល់​ទៅកាន់​គេហទំព័រ Mundo Deportivo ថា "Messi បានធ្វើការ​សម្រេចចិត្ត​ដ៏​ពិបាក​មួយ ហើយ​មនុស្ស​ទូទៅ​គួរតែ​យល់​។ គាត់​មិន​ទម្លាប់​ទទួល​បរាជ័យ និង​ខកចិត្ត​ឡើយ មិនអាច​សូម្បីតែ​បញ្ចប់​នៅ​លេខ​រៀង​ទី​ពីរ​។ ខក​បាល់​ប៉េ​ណា​ល់​ទី​មិនមែន​ធ្វើឱ្យ​អ្នក​ក្លាយទៅជា​កីឡាករ​ដ៏​អាក្រក់​ម្នាក់​នោះឡើយ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​វា​ពិតជា​ឈឺចិត្ត​នៅពេល​ឃើញ Messi ស្រក់​ទឹកភ្នែក ហើយ​ខ្ញុំ​សង្ឃឹមថា​គាត់​នឹង​វិលត្រឡប់​ទៅរក​ប្រទេស​គាត់​វិញ ដោយសារតែ​ប្រទេស​ត្រូវ​ការគាត់​"​។​

​    ​Ronaldo ក៏​ដូចគ្នា​ទៅនឹង Messi ផងដែរ ដោយ​ពួកគេ​ទាំងពីរ​មិនដែល​ឈ្នះ​ពានរង្វាន់​ការប្រកួត​អន្តរជាតិ​សូម្បី​តែមួយ​លើក​។ តារា​ឆ្នើម​ពិភពលោក​វ័យ ៣១​ឆ្នាំ​រូបនេះ ប៊ិះ​នឹងមាន​សំណាង តែ​រង​បរាជ័យ​ក្រោម​ដៃ​ក្រិ​ក​ក្នុងផ្ទះ​ខ្លួនឯង​សម្រាប់​ពាន​ទ្វីបអឺរ៉ុប ដែល​ព័រ​ទុយ​ហ្គា​ល់​ជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ ២០០៤៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់