adverise with khmeread 1

​បិសាច​ក្រហម​សង្ឃឹម​ខ្ពស់​ក្រោយ​សម្ញែង​ធ្មេញ​ដ៏​មុត​ស្រួច​ដាក់​អធិរាជ​ស​ក្នុងការ​ដណ្តើមយក Pogba ត្រឡប់មកវិញ​

    ​Jose Mourinho បាន​បើក​ការវាយលុក​ដ៏​ទាក់ទាញ​មួយ​ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ទិញយក Paul Pogba ខណៈដែល​អនាគត​រប​ស់​គាត់​ត្រូវគេ​បញ្ជាក់​ស្ថិតនៅក្នុង​ដៃ​បិសាច​ក្រហម ច្រើនជាង​អធិរាជ​ស Real Madrid​។​

​    ​មិត្តភក្តិ​នៅ​ក្លឹប Juventus និង​ខ្សែបម្រើ​កណ្តាល​បារាំង​រូបនេះ​បានបញ្ជាក់​ប្រាប់​វេ​ប​សាយ DailyMail ថា គាត់​ចង់​ផ្លាស់​ទៅកាន់​ក្រុម Real Madrid ជាជាង​វិលត្រឡប់​ទៅ​ក្រុម​បិសាច​ក្រហម Manchester United ។​

​    ​ទោះជា​យ៉ាងណាក្តី ក្រុមមន្ត្រី​នៅក្នុង​ទឹកដី Old Trafford ជឿជាក់ថា ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​មិនទាន់​សម្រេចចិត្ត​ច្បាស់​នៅឡើយ​ទេ​ថា​ត្រូវ​ធ្វើឱ្យ Pogba ក្លាយជា​កីឡាករ​ថ្លៃ​បំផុត​លើ​ពិភពលោក​ឬក៏​អត់ ខណៈ​ខ្លួន​មាន Ronaldo និង Bale រួចទៅហើយ​នោះ​។​

​    ​ពួកគេ​គិតថា​ខ្លួន​អាច​នឹង​បញ្ចុះបញ្ចូល​តារាបាល់ទាត់​វ័យ ២៣​ឆ្នាំ​រូបនេះ​ថា​នឹង​មានឱកាស​ខ្ពស់​ក្រោម​ការដឹកនាំ​របស់ Mourinho ហើយ​វា​ជា​ជម្រើស​ល្អប្រសើរ​ជាង​ការរង់ចាំ​សម្រាប់​ការផ្តល់ជូន​ពី​អធិរាជ​ស ដែល​ប្រហែលជា​មិនអាច​កើតឡើង​នា​រដូវក្តៅ​នេះ​ទេ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់