adverise with khmeread D1604090 6d47 47f1 81fb 12a9eca421bc

ខ្នោះទាំងពីរ! ព្រោះឆ្នោត​យួន

    ភ្នំពេញ ៖ ​កម្លាំង​នគរបាល​ផ្នែក​យុ​ត្តិ​ធ​ម៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ បាន​ចុះបង្ក្រាប​ទីតាំង​ល្បែង​ស៊ីសង​ខុសច្បាប់ (​កត់​កន្ទុយ លេខឆ្នោត​យួន​) នៅ​ថៃ្ង​ទី០៤ ​ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង១៥​ និង​១៥​នាទីនៅត្រង់ចំនុច​ផ្ទះ​លេខ​១៦៣​ភូមិ​៧ ក្រុម​៧០​ ផ្លូវ៦៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជ​ធានី​ភ្នំពេញ។

    ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ ១-​ឈ្មោះ ​ណុប សុភាព ​ភេទ​ស្រី ​អាយុ៤៨​ឆ្នាំ​ មុខរបរ​ចុងភៅ​ផ្ទះ​ជាងដេរ និង ជា​ភ្នាក់ងារ​ចាត់ចែង​ល្បែង​ស៊ី​សង​​កត់​កន្ទុយ​លេខឆ្នោតយួន ស្នាក់នៅផ្ទះ​ជួល​ម្តុំ​ទល់មុខ​ LUCKY ប៊ឺ​ហ្គឺ ផ្លូវ​ព្រះសីហនុ សង្កាត់​ចតុមុខ ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ពីបទ​ ជា​ភ្នាក់ងារ​ចាត់ចែង​បើក​លេងល្បែងស៊ី​សង​ខុសច្បាប់​(​កត់​កន្ទុយលេខ​) នៅ ត្រង់ចំនុច​ផ្ទះ​លេខ​១៦៣​ភូមិ​៧ ក្រុម ៧០ ផ្លូវ​៦៣ សង្កាត់​ចតុមុខ  ខណ្ឌ​ដូ ន​ពេញ រាជធានី​ភ្នំពេញ​, ​២-​ឈ្មោះ ប្រាក់ ចិន្តា ភេទ​ស្រី អាយុ៣៤​ឆ្នាំ​ស្នាក់​នៅផ្ទះ​ម្តុំ​យ៉ាង​ចូ​វ ផ្លូវ​៦៣ ភូមិ​៧​ ក្រុម​៧០​ ផ្លូវ​៦៣​ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ពីបទ លេងល្បែងស៊ីសង​ខុសច្បាប់​​ចាក់កន្ទុ​យ​លេខឆ្នោត​យួន ​នៅត្រង់​ចំនុ​ច​ផ្ទះ​ខាងលើ​។​

    ​ចាប់យក​៖ លុ​យ​ខ្មែរ​ចំនួន​៨០០០០០​រៀល (​ប៉ែតសិប​ម៉ឺន​រៀល​), លុយ​ដុល្លារ​ចំនួន​១០០​ដុល្លារ​(​មួយរយ​ដុល្លារ​)​​ និងក្រដាស​សំរាប់​កត់​កន្ទុយលេខ​មួយចំនួន​។         
                                                                                                       
    ​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរក​សាង​សំនុំរឿង​ចាត់ការ​តាម​និតិ​វិធី​នៃ​ច្បាប់​៕

adverise with khmeread

មតិយោបល់