adverise with khmeread 2f2f0da900000578 0 image m 22 1467654101696

Juan Mata នឹង​តស៊ូ​ដើម្បី​អនាគត​នៅ​បិសាច​ក្រហម ទោះ​មានការ​ចាប់អារម្មណ៍​ពី Everton

    ​Juan Mata បាន​បញ្ជាក់ថា​ខ្លួន​ចង់​តស៊ូ​ដើម្បី​តួនាទី​របស់ខ្លួន​នៅ​ក្រុម​បិសាច​ក្រហម Manchester United ទោះបីជា​មានការ​ចាប់អារម្មណ៍​ពី​ក្លឹប Everton ក៏ដោយ​។​

​    ​ខ្សែបម្រើ​វ័យ ២៨​ឆ្នាំ​រូបនេះ ចង់​ត្រឡប់​ទៅកាន់​ការហ្វឹកហាត់​មុន​បើក​រដូវ​កាល​វិញ និង​ចាប់ផ្តើម​អាជីព​របស់ខ្លួន​ម្តងទៀត​បន្ទាប់ពី​ការខកចិត្ត​ដែល​មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​កីឡាករ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​នៅ​ព្រឹត្តិការណ៍​ប្រជែង​ពានរង្វាន់ Euro 2016​។​

​    ​Everton បាន​កត់ចំណាំ​គោលដៅ​តាម​ទិញ​របស់ខ្លួន​ជាស្រេច​ទៅលើ Mata​។ អ្នកចាត់ការ​ទូទៅ​លោក Ronald Koeman បានធ្វើការ​ជាមួយ Mata កាល​នៅ​ក្មេង ខណៈដែល​រូបលោក​គឺជា​អ្នកចាត់ការ​ទូទៅ​នៅ Valencia ហើយ​រូបលោក​ត្រូវបានគេទទួលស្គាល់​ស្នាដៃ​ចំពោះ​ការជួយជ្រោមជ្រែង​ឱ្យ Mata ក្លាយជា​កីឡាករ​លេចធ្លោ​មួយរូប​ក្នុង​អាជីព​របស់ខ្លួន​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់