adverise with khmeread 35f07b4e00000578 0 image m 16 1467643642015

ស្ងាត់ៗ​! Barcelona សម្រេច​កិច្ចព្រមព្រៀង​ទិញយក Suarez ថ្មី​ម្នាក់ទៀត​បាត់​

    ​Barcelona បាន​ចុះហត្ថលេខា​ឡើងវិញ​ម្តងទៀត​ទៅលើ​ខ្សែបម្រើ​វ័យក្មេង Denis Suarez ពី​ក្រុម Villarreal ក្នុង ២,៧​លាន​ផោន (​ជាង​៣​លាន​ដុល្លារ​កន្លះ​) កាលពី​ថ្ងៃ​ចន្ទ​។​

​    ​ម្ចាស់​ជើងឯក La Liga មួយ​នេះ បាន​ទាញយក​ប្រយោជន៍​នៃ​ការទិញ​ត្រឡប់មកវិញ​បានសម្រេច ក្រោយពី​កីឡាករ​រូបនេះ​បានបង្ហាញ​ពី​រដូវ​កាល​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៅ Villarreal ។​

​    ​អតីត​ខ្សែបម្រើ​យុវជន​របស់​ក្រុម Manchester City រូបនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល ៤​ឆ្នាំ​ជាមួយ Barcelona ក្នុងនោះ​រួមទាំង​តម្លៃ​ខ្លួន​លក់​ចេញ​វិញ ៤២ លាន​ផោន​ក្នុង​កុងត្រា​របស់គាត់​ផងដែរ​៕ 

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់