adverise with khmeread  90289150 gettyimages 489729557 1

កូរ៉េខាងត្បូង​ដាក់ឱ្យ​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​លឿន​បង់ថ្លៃ​ថោក​បំផុត​នៅ​ទូទាំងប្រទេស​

    ​កូរ៉េខាងត្បូង​បានចាប់ផ្តើម​ដំណើរការ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​មួយ​ហៅថា Internet of Things (loT) តម្លៃថោក​លើកដំបូងរ​បស់​ខ្លួន​ក្នុង​គោលបំណង​បង្កើត​ការទំនាក់ទំនង​កាន់តែខ្លាំង​ឡើង​ក្នុងប្រទេស​មួយ​នេះ​។ នេះ​បើតាម​វេ​ប​សាយ BBC ចេញផ្សាយ​ថ្ងៃ​អង្គារ​នេះ​។ 

​    ​បណ្ដាញ​នេះ​នឹង​អនុញ្ញាតឱ្យ​ឧបករណ៍​ស្មា​ត​ហ្វូ​ន​និយាយ​ទៅរក​គ្នា​ទៅវិញទៅមក​តាមរយៈ​បណ្តាញ​មួយ​នេះ​។​

​    ​ក្រុមហ៊ុន​បណ្ដាញទូរស័ព្ទ​ដៃ SK Telecom គឺជា​អ្នក​នៅ​ពីក្រោយ​ការផ្ដួចផ្ដើម​នេះ ដែល​ប្រើ​នូវ​ប​ច្ចេ​វិជ្ជា​ទំនើប​សម្រាប់​នាំ​អ៊ី​ន​ធឺ​ណេ​តទៅ​ដល់ដៃ​ប្រជាជន​ចំនួន ៩៩ ភាគរយ​នៃ​ប្រជាជន​សរុប​របស់​កូរ៉េខាងត្បូង​។​

​    ​ក្រៅពី​ប្រទេស​កូរ៉េ ប្រទេស​ហូ​ឡង់​ក៏មាន​បណ្ដាញ loT នេះដែរ​។​

​    ​ប្រជាជន​កូរ៉េខាងត្បូង​នឹងត្រូវ​បង់ប្រាក់​គម្រោង​ប្រចាំខែ​តម្លៃ​ពី ៣៥០ ទៅ ២០០០ វ៉ុ​ន (០,៣០ ទៅ ១៧ ដុល្លារ​) ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់