adverise with khmeread Main amanda holden and chris hughes

Amanda Holden សារភាពថា មានឧបករណ៍សិចមួយប្រអប់ពេញវេទមន្តមួយរបស់នាង

          ពិធីការិនីសក់ពណ៌ទង់ដែង Amanda Holden បានបង្ហើបប្រាប់ថា នាង​មាន​ប្រអប់​វេទមន្ត​ ដែលពេញដោយ​ឧបករណ៍​កំដរ​សិច​។

          ចៅក្រម​កម្មវិធី Got Talent របស់​អង់គ្លេស​ប្រហែល​ជា​កំពុង​រីករាយ​នឹង​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នឹង​ដៃគូ​ Chris Hughes អស់រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​នាង​បាន​សារភាព​ថា យូរៗម្តងនាងបានបន្ថែមរស់ជាតិ​ជីវិតផ្លូវ​ភេទ​របស់​នាងនៅ​ក្នុងបន្ទប់តែម្នាក់ឯង។

          Amanda បាន​ទម្លាយ​អាថ៌កំបាំង​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល​អំពី​ឧបករណ៍​សិច​ខណៈ​​ពេល​នាង​​សម្ភាស​តារាស្រី Penelope Wilton ជុំវិញ​តួអង្គរបស់នាង​នៅក្នុង​រឿង “Brief Encounters” ដែល​ផ្តោតលើ​កម្មវិធី​ជប់លៀងបែប​ស្រើបស្រាល Ann Summers ក្នុងទសវត្សរ៍​​ឆ្នាំ​១៩៨០ ។

          Penelope វ័យ​៧០​ឆ្នាំ​​បាន​និយាយថា “​ខុសប្លែកពី​អ្វីៗ​ទាំងអស់។ វាមិន​មែនតែ​រឿងប្រាក់មួយមុខទេ ប៉ុន្តែ​សំខាន់​គឺថា ស្ត្រី​អាចទទួល​បាន​ភាពសប្បាយ​ភ្លាមៗ​សម្រាប់ខ្លួនឯង”។

          ត្រង់ចំណុចនេះ Amanda បាន​បន្ថែមថា “ប្រាកដណាស់ ហើយខ្ញុំគិតថា យើង​ទាំងអស់គ្នា​ដឹង​ពីអ្វីដែលយើងកំពុង​និយាយ។ វាព្រឹកព្រលឹម​ពេក​ ហើយ​កូន​ៗ​នៅពេញផ្ទះ​ ប៉ុន្តែគ្រប់គ្នា​មាន​ប្រអប់​វេទមន្ត​នៅក្នុងផ្ទះរៀងៗខ្លួន និង​មាន​របស់ប្រើប្រាស់ពេញតែម្តង”៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់