adverise with khmeread Wireap 64b02c8aab624278a0692edacd0bda0c 16x9 1600

ពូ​ទីន​ផ្ញើ​សារ​ទៅ​អូ​បា​ម៉ា​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​អាមេរិក​ម្សិលមិញ​ថា "​តោះ​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​វិញ​ទៅ​"

    ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កាលពី​ថ្ងៃ​ចន្ទ បាន​ផ្ញើ​សារ July Fourth ទៅ​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយ​គាត់​សង្ឃឹមថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹង​វិលត្រឡប់​មក​សភាព​ល្អប្រសើ​រ​ឡើងវិញ​។​

​    ​ទំនាក់ទំនង​រវាង​ទីក្រុង​ម៉ូស្គូ​និង​វ៉ាស៊ីនតោន​បាន​ឈានដល់​ចំណុច​ទាប​បំផុត​ក្នុង​ឆ្នាំ ២០១៤​ចាប់តាំងពី​សម័យ​សង្គ្រាម​ត្រជាក់ នៅពេល​រុស្ស៊ី​បញ្ចូល​ឧបទ្វីប​គ្រី​មេ​របស់​អ៊ុយ​ក្រែ​ន​ជា​ផ្នែក​នៃ​ទឹកដី​ខ្លួន និង ជួយ​គាំទ្រ​ពួក​ផ្តាច់ខ្លួន​នៅ​ខាងកើត​អ៊ុយ​ក្រែ​ន​។​

​    ​ទោះយ៉ាងណា ថ្មីៗ​នេះ​វិមាន​ក្រឹម​ឡាំង​បាន​ស្វះ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​អាមេរិក​ឡើងវិញ​។​

​    ​ក្នុង​សារ​ផ្ញើមក​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ដែល​ចេញ​ដោយ​វិមាន​ក្រឹម​ឡាំង លោក ពូ​ទីន បាន​រំលឹក​ពី​ប្រវត្តិ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អាមេរិក ដោយ​និយាយថា នៅ​គ្រាមួយ​ប្រទេស​ទាំងពីរ​បាន​ដោះស្រាយ "​បញ្ហា​អន្តរជាតិ​ដ៏​លំបាក​បំផុត​ដើម្បី​ប្រយោជន៍​ប្រទេស​ទាំងពីរ​នេះ​និង​មនុស្សជាតិ​ទាំងអស់​"​។ លោកពូ​ទីន​បាន​សម្ដែង​ក្ដី​សង្ឃឹមថា​បទពិសោធន៍​នេះ​នឹង​ជួយ​ឱ្យ​ប្រទេស​ទាំងពីរ​ទទួលបាន​ទំនាក់ទំនង​ល្អ​មកវិញ​ជាក់​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ ABCnews

អ្នកនឹងចូលចិត្ត

មតិយោបល់