adverise with khmeread 1.

អូ​បា​ម៉ា​ច្រៀង​ជូនពរ​ថ្ងៃកំណើត​កូនស្រី​ម៉ាលី​យ៉ា ផ្អើល​សេត​វិមាន​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ម្សិលមិញ​

    ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​បាន​ច្រៀង​បទ Happy Birthday ជូន​កូនស្រី ម៉ាលី​យ៉ា ខណៈ​គ្រួសារ​លោក​អបអរ​ខួប​ទី ១៨ របស់​នាង​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ ទី​៤ កក្កដា​។ 

​    ​ជាមួយ​តារាចម្រៀង ខេន​ឌ្រី​ក ឡា​ម៉ា (Kendrick Lamar) ឈរ​ញញឹម​ក្បែរ​លោក​លើ​ឆាក លោក​ប្រធានាធិបតី​អាមេរិក​បានចាប់ផ្តើម​ច្រៀង​ចម្រៀង​ខួបកំណើត​ដ៏​គួរឱ្យ​រំភើបចិត្ត​ក្រៃលែង​។ 

​    ​ភ្ញៀវកិត្តិយស​បាននាំគ្នា​ទះដៃ​អបអរ ខណៈ​ម៉ាលី​យ៉ា​ឡើង​ឆាក​ឱប​ឪពុក​របស់​នាង​នៅ​ពិធីជប់លៀង​ខួប​ឯករាជ្យ​ជាតិ ៤ កក្កដា ដែលជា​ថ្ងៃកំណើត​របស់​កូនស្រី​អូ​បា​ម៉ា​ដែរនោះ​។​

​     នៅ​ព្រឹក​ថ្ងៃ ៤ កក្កដា​នោះ សេត​វិមាន​បានប្រកាស​លុបចោល​កា​រ​ទទួលទាន​អាហារ​ថ្ងៃ ៤ កក្កដា​នៅ​ទី​លំហែ South Lawn ដោយសារ​ភ្លៀង​ខ្លាំង និង​ផ្លេកបន្ទោរ​ពេញ​រដ្ឋធានី​វ៉ាស៊ីនតោន​។ 

​    ​ប៉ុន្តែ​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា និង​លោកស្រី​មី​ឆែ​ល​បាន​សម្រេចចិត្ត​រៀបចំ​ពិធីជប់លាង​នៅ​ខាងក្នុង​សេត​វិមាន ជាទី​ដែល​ពួកគេ​បាន​អញ្ជើញ​គ្រួសារ​យោធា​ជាច្រើន​ចូលរួម​៕ 

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់