adverise with khmeread 86523200

សញ្ញា​បញ្ជាក់​ប្រាប់ថា​អ្នក​កំពុង​កើតរោគ​សន្ទះ​ស្រោប​ស្បូន​ហើយ​

      ​រោគ “​ឆក​កូ​លេ​ត​ស៊ី​ស​” ឬ​ហៅថា​រោគ​សន្ទះ​ស្រោប​ស្បូន​រីកលូតលាស់​ខុស​កន្លែង តែង​កើត​ទៅលើ​ស្ត្រី​គ្រប់រូប​។ បើ​អ្នក​សង្ស័យថា​បាន​កើតរោគ​ស្ត្រី​មួយបែប​នេះ​ឬក៏​អត់ អាច​សង្កេត​ពី​អាកា​រៈ​មួយចំនួន​ដូចខាងក្រោម​៖
      ​*​ចាប់ផ្តើម​ធ្លាក់​រដូវ​ខែលើក​ដំបូង​តាំងតែ​អាយុ​នៅ​តូច​នៅឡើយ​និង​ពេល​រដូវ​ខែ​ធា្ល​ក់មក​ម្តងៗ​ច្រើន​ថ្ងៃ​ថែមទៀត​។​
     ​*​ស្បូន​ធ្វើ​ការងារ​ខុស​ប្រក្រតី​មក​តាំងតែ​ពី​កំណើត​
     ​*​ពេលខ្លះ​រដូវ​ខែ​ធ្លាក់​មក​ខុសពី​ប្រក្រតី​ឬក៏​មក​បែប​ប្រ​ច្រេ​ក​ប្រ​ច្រូចៗ​ដែល​ជួន​មាន​ជួន​អត់​។​
     ​*​រដូវ​ខែ​ធា្ល​ក់មក​មិន​ទៀត​ទាត់​ឬ​ខែ​ខ្លះ​បាត់​ខែ​ខ្លះមក​
      ​បើ​នរណាម្នាក់​កើតមាន​អាកា​រៈ​ខាងលើនេះ​ចាប់ពី​២​ប្រការ​ឡើងទៅ​មិនត្រូវ​រង់ចាំ​យូរ​ឡើយ​ប្រញាប់​ទៅធ្វើ​ការត្រួតពិនិត្យ​សុខភាព​នៅ​មន្ទីរសម្ភព​ជាបន្ទាន់​៕

adverise with khmeread

មតិយោបល់