90280116 mediaitem90279353

ទឹកជំនន់​នៅ​ភាគ​កណ្ដាល​និង​ភាគខាងត្បូង​ប្រទេស​ចិន​សម្លាប់​មនុស្ស​ជាង ១៨០ នាក់​

    ​មនុស្ស​ច្រើនជាង ១៨០ នាក់​បាន​ស្លាប់​ក្នុង​គ្រោះទឹកជំនន់​តាម​បណ្ដោយ​ទន្លេ​យ៉ាង​សេ ក្នុងប្រទេស​ចិន​ដោយសារ​ភ្លៀង​ដូច​ហែក​មេឃ​។​

​    ​ទឹកភ្លៀង ១០ ទៅ ៥០ សង់ទីម៉ែត្រ​បាន​ធ្លាក់​ក្នុង​ខេត្ត​ចំនួន ៧ និង​ព្យុះ​កំពុង​បក់បោក​លើ​ទំហំ​ដី ១.៦០០ គីឡូម៉ែត្រ ឆ្លងកាត់​ភាគ​កណ្ដាល​និង​ភាគខាងត្បូង​ប្រទេស​ចិន​។​

​    ​យ៉ាងហោចណាស់​មនុស្ស ៤៥ នាក់​បាត់​ខ្លួន និង ៣៣ លាន​នាក់​ទទួលរង​ផលប៉ះពាល់​។​

​    ​ភ្លៀង​ធ្លាក់​ក៏បាន​កាត់ផ្ដាច់​ផ្លូវ​រថភ្លើង​ជាច្រើន​ខ្សែ​និង​បណ្ដាញ​ផ្លូវត្រូវ​បាន​បិទ​មិនឱ្យ​ដំណើរការ​។​

​    ​មនុស្ស ២៣ នាក់​ស្លាប់​ក្នុង​ខេត្ត​គួ​យ​ចូ​វ និង ៨ នាក់​ផ្សេងទៀត ដែល​ស្លាប់​ក្នុង​ទីក្រុង​វូ​ហាន​ក្នុង​ខេត្ត​ហ៊ូ​បេ នៅពេល​ជ​ញ្ចាំ​ង​មួយ​ដួលរលំ​ពីលើ នេះ​បើ​យោងតាម​ព័ត៌មាន​ក្នុងស្រុក​ចិន​។​

​    ​ភ្លៀង​នឹង​បន្ត​ធា្ល​ក់​ខ្លាំង​នៅ​ថ្ងៃស្អែក​ឆ្ពោះ​ពី​ភាគខាងត្បូង​ទៅ ភាគ​ខាង​ខាងលិច​ប្រទេស​ចិន​៕

ប្រភព៖ BBC

មតិយោបល់