adverise with khmeread 7705b69f 221d 4e35 96a4 eac866c024ee

កុមារី​អាយុ​១០​ឆ្នាំ​លង់ទឹក​បូម​ខ្សាច់​ស្លាប់​នៅ​បុរី​រ៉ូយ៉ាល់​

    ភ្នំពេញ ៖ កុមារី​អាយុ​១០​ឆ្នាំ​ម្នាក់ បាន​រងគ្រោះ​លង់ទឹក​ស្លាប់​នៅវេលា​ម៉ោង​១ និង​៤៥នាទី​រសៀល​ថ្ងៃទី០៥ ​កក្កដា​ ឆ្នាំ២០១៦ ​នៅ​ចំណុច​ការដ្ឋាន​បូម​ខ្សាច់​បុរី​រ៉ូយ៉ាល់​ភូមិ​ថ្មី សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សៀវ ម៉ី ភេទ​ស្រី អាយុ​១០​ឆ្នាំ​(​ស្លាប់​) ឪពុក​ឈ្មោះ វី វ៉ា ភេទ​ប្រុស អាយុ២២​ឆ្នាំ មុខរបរ​កម្មករសំណង់ ម្តាយ​ឈ្មោះ នី  សា​វី ភេទ​ស្រី អាយុ៣៣​ឆ្នាំ មុខរបរ​កម្មករសំណង់​។​

    បច្ចុប្បន្ន​សព​ត្រូវបាន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ម្តុំ​ទំនប់​កប់​ស្រូវ​៕

adverise with khmeread

មតិយោបល់