adverise with khmeread 73f6da1a b3d0 4d03 b4b3 85941aa2f0f6

ប្រទះឃើញ​សព​កុមារា​អាយុ​១០​ឆ្នាំ​លង់ទឹក​ស្លាប់​

    បន្ទាយមានជ័យ ៖ មាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​ក្មេងប្រុស អណ្តែត​ទឹកស្រះ នៅ​ចំណុចដើម​ស្រល់ របស់​ក្រុមហ៊ុន​ហ្គោល​ឌិន​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត កាលពី​ល្ងាច​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦។​

    ក្រោយពេលកើតហេតុ ភ្លាម​កម្លាំង​ប៉ុស្ដិ៍​បឹង​សា​គ‌ូ វរៈ​សេនា​តូច​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ចុះ​ទៅដល់​កន្លែង​កើត និង​អន្តរាគមន៍​រក​គ្រួសារ​ក្មេងប្រុស​តែម្តង​។​

    ប៉ូលិស​ការពារ​ព្រំដែន​៩១១​បាន​ឱ្យដឹងថា ក្រោយពី​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​ក្មេងប្រុស​ខាងលើ កម្លាំង​ប៉ូលិស​បានធ្វើការ​ស្រាវជ្រាវ​រក​ឪពុកម្តាយ​ភ្លាមៗ។ សាកសព​ឈ្មោះ​ កក្កដា ពិសិដ្ឋ  ភេទ​ប្រុស អាយុ​១០​ឆ្នាំ ឪពុក ម្តាយ រស់នៅ​មណ្ឌល​២ ស្ថិត​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​បាន​បាត់​ខ្លួន​តាំង ពីថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៦ មកម្ល៉េះ ខណៈ​កុមារា​រងគ្រោះ​ខាងលើ​មកលេង​ជាមួយ​ឪពុកមារ និង​ម្តាយមីង​នៅ​ចំណុច​នេះ ហើយ​បាន​ចុះ​លេង​ទឹកស្រះ​រួច​ក៏​បាត់​ខ្លួន​តែម្តង។​

    បច្ចុប្បន្ននេះ សមត្ថកិច្ច​បានធ្វើ​កោសល្យវិច័យ​សព​ក្មេងប្រុស​មិនមាន​ស្នាក​ស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ទេ សព​ក្មេងប្រុស​នេះ​ពិតជា​លង់ទឹក​ពិតប្រាកដ​មែន​។ សមត្ថកិច្ច បានប្រគល់​សព​ក្មេង​ទៅ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់