adverise with khmeread 76044426 b738 45ae a5b9 aac772b6fdc1

កូនប្រុស​តិរច្ឆាន សងគុណ​ឪពុក​បង្កើត ដោយ​កាប់​២​កាំបិត​ស្លាប់​ភ្លាម​

    តាកែវ ៖ កូនប្រុស​តិរច្ឆាន​ម្នាក់ បាន​កាប់​ឪពុក​បង្កើត​ខ្លួនឯង នឹង​កាំបិត​ខ្វែវ​ក្រ​ង៉ុ​ក​ចំនួន​២​កាំបិត បណ្ដាលឱ្យ​ស្លាប់​ភ្លាម​នៅនឹងកន្លែង បង្ក​ការភ្ញាក់ផ្អើល​ឆោឡោ​នៅវេលា​ម៉ោង​១១ ​និង​៣០​នាទី ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ចាន ឃុំ​ចាន ស្រុក​ព្រែក​កប្បាស ខេត្តតាកែវ​។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ជនសង្ស័យ​ដែលជា​កូនបង្កើត​របស់​ព​ជនរងគ្រោះ មានឈ្មោះ សេង ខេង អាយុ​៣៥​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​ខាងលើ ធ្លាប់មាន​ជំងឺសរសៃប្រសាទ​ចំនួន​៤​ឆ្នាំ មកហើយ។ រីឯ​សព​ជនរងគ្រោះ​ឈ្មោះ សេង សាង អាយុ​៧២​ឆ្នាំ​។​

    ក្រោយពី​បានទទួល​ដំណឹង​នេះ​ភ្លាម កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រែក​កប្បាស ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

    ចំណែក​សព​ជនរងគ្រោះ បន្ទាប់ពី​ពិនិត្យ​ចប់​រួចរាល់ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់