adverise with khmeread 22def480 e667 42f0 9bd6 5877caba250e

រថយន្ត​សណ្តោង​រ៉ឺម៉ក​បើក​កៀរ​ម៉ូតូ​កិន​ក្មេងស្រី​ម្នាក់​ស្លាប់​ក្រោម​កង់ឡាន

    ភ្នំពេញ ​៖ ក្មេងស្រី​វ័យ​១៥​ឆ្នាំ​ម្នា​ក់ បាន​ស្លាប់​ក្រោម​កង់​រថយន្ត​យី​ឌុប​សណ្តោង​រ៉ឺម៉ក ​និង​ក្មេងប្រុស​ម្នាក់ទៀត​រងរ​បួស​ខ្ទាត​ចេញពី​ម៉ូតូ​ក្នុង​ហេតុការណ៍​រថយន្ត​សណ្តោង​រ៉ឺម៉ក​បើក​កៀរ​ប៉ះ​ដៃចង្កូត​ស្កូ​ប​ពី​បណ្តាល​ឱ្យដួល ​ហើយ​ខ្ទា​ត់​ចូល​ក្រោម​កង់​រថយន្ត​កិន​យ៉ាង​សំប៉ែត​ស្លាប់​ភ្លាមៗ​។



    ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ និង​៥​នាទី​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​លេខ​២០១១ ស្ថិតក្នុង​ភូមី​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​៕

adverise with khmeread

មតិយោបល់