adverise with khmeread 90484fa3 1988 4162 8eb4 367669593aa2

ឃាត់​បុរស​ជា​ជនជាតិខ្មែរ​អ៊ិ​ស្លាម​ម្នាក់​ជាមួយ​ថ្នាំញៀន​២១​កញ្ចប់​

    កណ្តាល ៖ បុរស​ជា​ជនជាតិខ្មែរ​អ៊ិ​ស្លាម​ម្នាក់ ព្រមទាំង​ម្សៅ​ស​សង្ស័យ​ជា​គ្រឿងញៀន ចំនួន​២១​កញ្ចប់​តូច ត្រូវបាន​សមត្ថកិច្ច​ស្រុក​កោះធំ ធ្វើការ​ឃាត់ខ្លួន និង រឹបអូស​ភ្លាមៗ ខណៈពេល​ជនសង្ស័យ​ប្រុង​ធ្វើ​សកម្មភាព​ចែកចាយ​កាលពី​ថ្ងៃទី០៥ ​កក្កដា ឆ្នាំ២០១៦ វេលា​ម៉ោង ១២ នៅ​ចំណុច​លូ​លេខ​១០ ភូមិ​ទួល​សង្កែ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល​។​

    ប៉ូលិស​និ​យ​យ​ថា ជនសង្ស័យ​ឈ្មោះ តាំ ស្មាន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ទីលំនៅ​ភូមិ​ទួល​សង្កែ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល​​ មុខរបរ នេសាទ​។ ​វត្ថុតាង​ចាប់​ដកហូតយក​៖ ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​Ice) ចំនួន២១​កញ្ចប់​តូច ​និង​២-​ប្រអប់​ដែក​ចំនួន ០១។​

    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​កំពង់​កុង បាន​ចុះបង្ក្រាប​មុខសញ្ញា​លក់ គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុចកើតហេតុ​ខាងលើ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ឈ្មោះ តាំ ស្មាន ភេទ​ប្រុស អាយុ៥៣ឆ្នាំ រួម​និង​ថ្នាំញៀន ចំនួន២១កញ្ចប់​តូច នៅជាប់​និង​ខ្លួន​ជនសង្ស័យ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០១ នាក់​ខាងលើ ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់