adverise with khmeread 2dcca441 7ddd 4f0a af70 908d51d1f5d4

ប្រទះឃើញសពបុរសម្នាក់ទៀតអណ្តែតទឹកនៅកៀនស្វាយ

    កណ្តាល​ ៖​ មានករណីប្រទះឃើញសាកសពម្នាក់ទៀតអណ្ដែតទឹកនាថ្ងៃទី០៥ កក្កដា​ ឆ្នាំ២០១៦ វេលាម៉ោង១២ និង៥០នាទីនៅចំណុចក្នុងទន្លេបាសាក់ ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា​ ជនរងគ្រោះភេទប្រុសមិនស្គាល់អត្តសញាណ ស្លៀកខោស្ព័រ ជើងវែង ពណ៌ខ្មៅ រឹបកជើង ពាក់អាវឆ្នូត ប្រផេះដៃវែងមូរដៃខាងឆ្វេង កំពស់១៦២ស.ម ធ្មេញល្អិតពេញមាត់ អាយុប្រហែល ជាង៣០ឆ្នាំ។

    ប៉ូលិសបន្តថា​ នៅថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៦ វេលាម៉ោងដូចខាងលើប្រជាជនបានប្រទះឃើញសាកសពអណ្ដែតទឹក ក្នុងទន្លេបាសាក់ហើយបានរាយការណ៍ ជូនប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឈើទាល។

    ក្រោយពីបានទទួលព័ត៌មានផ្នែកជំនាញស្រុក សហការជា មួយកម្លាំងមន្ត្រីជំនាញខេត្តចុះទៅដល់កន្លែងកើតហេតុ បានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល ចូលរួម ដើម្បីធ្វើការពិនិត្យសាកសព ជន រងគ្រោះពិនិត្យឃើញថាសាកសពជនរងគ្រោះពុំមានស្លាក ស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

    ការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារ លង់ទឹក។ ក្រោយពិនិត្យចប់ សមត្ថកិច្ចបាន ប្រគល់សាកសពឱ្យអាជ្ញាធរមូលដ្ឋានធ្វើការបញ្ចុះ នៅវត្តឬស្សីស្រុក ក្នុងភូមិ ឃុំកើតហេតុខាងលើ  រង់ចាំស្រាវជ្រាវ រកក្រុមគ្រួសារសាច់ញាតិ៕

adverise with khmeread

មតិយោបល់