adverise with khmeread Index

នីគី មីណាច ខកចិត្តដោយសារមិត្តប្រុសមិនអាចចូលរួមអបអរឆ្លងឆ្នាំថ្មី

          នីគី មីណាច (Nicki Minaj) មាន​គម្រោងកម្សាន្ត​ជាមួយ​មិត្តប្រុស មីក មីល​(Meek Mill) អបអរឆ្នាំ​ថ្មី២០១៦​ ដោយសម្តែង​នៅ​ទីក្រុង​ឡាសវេហ្គាស ប៉ុន្តែ​មិន​អាច​ទៅរួច​ទេនៅពេលនេះ។តារាចម្រៀងរែប មីក មីល​​​ គ្រោងនឹងចូលរួម​សម្តែង​ជាមួយ​មិត្ត​ស្រី​ នីគី ​ក្នុង​កម្មវិធី​អបអរឆ្នាំថ្មី នៅ​ទីក្រុងឡាសវេហ្គាស​ ប៉ុន្តែឥឡូវ​នេះ​​​មាន​ព័ត៌មាន​ថា លោក​ត្រូវ​ស្នាក់នៅក្រុង​ Philadelphia ដើម្បីបំពេញ​សេវា​សហគមន៍បន្តទៀត។

          ចៅក្រម​ម្នាក់បាន​បង្គាប់​ឲ្យ​តារាចម្រៀងរែបម្ចាស់បទ “All Eyes On You” រូបនេះ​ត្រូវ​បំពេ​ញ​កាតព្វ​កិច្ច​រ​​​បស់ខ្លួន បន្ទាប់ពី​សវនការបន្តបន្ទាប់​នៅ​ទី​ក្រុង​កំណើតពាក់ព័ន្ធនឹង​ការ​ផ្តន្ទា​ទោស​កាល​ពី​ឆ្នាំ​២០០៨។ មីក មីល ត្រូវ​ស្នាក់នៅ​ក្នុង​ទីក្រុងនេះរហូតដល់​ថ្ងៃ​ទី​៥​ខែកុម្ភៈ បន្ទាប់ពី​លោក​រំលោភលើ​ការដោះ​លែង​នៅ​ក្រៅ​ឃុំមានលក្ខខណ្ឌ។

          មាន​ពាក្យចចាមអារ៉ាមថា នីគី ម្ចាស់បទ “Anaconda” និង​ មីក មីល បាន​ភ្ជាប់​ពាក្យហើយ​ ចាប់តាំងពី​អ្នកទាំងពីរ​បង្ហាញភាព​ស្និទ្ធស្នាល​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​ នីគី បាន​បដិសេធ​ថា នាង​គ្មានគម្រោងរៀប​ការ​នៅពេលឆាប់ៗនេះទេ៕

adverise with khmeread

មតិយោបល់