1d9770fa 47da 41e0 a222 b1355e159985

ទាញ​ខ្វែវ​ប្រុង​កាប់ តែ​ឃាត់ខ្លួន​ទាន់​កុំ​អី​...

    កណ្តាល ៖ មាន​ករណី​ប៉ុនប៉ងធ្វើ​ឃាត កើតឡើង​កាលពី​ថ្ងៃទី​០៥ ​កក្កដា ២០១៦ ​ម៉ោង​១៤​ និង​២០​នាទី​រសៀល​នៅ​ចំណុច​ភូមិ​ពុក​ឬ​ស្សីកណ្តាល ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។



    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ នួន សេង ហៅត្រេ​ន ភេទ​ប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរ​មុខរបរ លក់​ខ្ចៅ មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ។​

    ចំណែក​ជនល្មើស​ឈ្មោះ ​បា តាំ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ឃុំ កើតហេតុ​ជាមួយ ប្រពន្ធ​ឈ្មោះ ស៊ុន សុធី អាយុ៣២ឆ្នាំ (​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក​កាំបិត​ខ្វែវ០១​, ម៉ូតូ​១​គ្រឿង ​(​មធ្យោបាយ​ធ្វើ​សកម្មភាព​) ​គ្មាន​ស្លាកលេខ​។​

    ប៉ូលិស​បន្តថា ជនល្មើស​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ហើយ​កន្លងមក​ជនល្មើស​ធ្លាប់ ចោទ​ជនរងគ្រោះ​ថា ជា​កម្លាំង​របស់​នគរ​បាល P.M។ នៅពេល​កើតហេតុ​ជនល្មើស​ បាន​ផឹកស្រា​ស្រវឹង ឃើញ​ជនរងគ្រោះ​កំពុង​ជិះ​កង់ ជនល្មើស​បាន​កាន់​កាំបិត​ខ្វែវ ដើរ​សំដៅ​ជនរងគ្រោះ ដោយ​ស្រែកថា​"​អា​ត្រេ​ន អញ​កាប់​អ្ហែង​ឱ្យងាប់ អ្ហែង គី​ញ ប៉ូលីស P.M "​។​

    ពេលនោះ ជនរងគ្រោះ ក៏​ផ្តួល​កង់​ចោល រត់​សំដៅទៅ​កន្លែង​គេ​ធ្វើ​សំណង់ ហើយ​បាន​ខ្ចី​ម៉ូតូ​អ្នកធ្វើ​សំណង់ ជិះ​ទៅប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ពុក​ឬ​ស្សី។​

    ពេល​ជិះដ​ល់​ប៉ុស្តិ៍ ជនល្មើស​ជិះ​ម៉ូតូ​កាន់​កាំបិត​ខ្វែវ​តាម​ពីក្រោយ តាម​កាប់​ជនរងគ្រោះ ពេលនោះ​កម្លាំង​ប៉ុស្តិ៍​ចេញ​អន្តរាគមន៍ ឃាត់​ជនល្មើស​បានរួម​ទាំង​វត្ថុតាង​និង​មធ្យោបាយ​ធ្វើ​សកម្មភាព បញ្ជូនមក​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី៕

មតិយោបល់