adverise with khmeread 7d06d59a a161 4fea a9fe 83e067fd1fef

អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​កើតឡើង , តើ​មានរឿង​ប្រឈម​អ្វីខ្លះ​?

    កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង​ថ្ងៃទី​០៥​ កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ និង​៣០​នាទី នៅ​ចំណុច​ភូមិដុល ឃុំសន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​ដោយ​ប៉ូលិស​ឃាត់​ជនដៃដល់​ម្នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ លឹ​ង លី ភេទ​ស្រី អាយុ​៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅ ភូមិ-ឃុំ​កើតហេតុ មាន​របួសស្នាម មុត​នៅ​បាតដៃ​ឆ្វេង ០១ កន្លែង និងហើម​ជាំ​ភ្លៅ​ឆ្វេង។​

    ចំណែក​ជនល្មើស ឈ្មោះ គង់ គា ហៅឡាក់ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខកសិករ​មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​(​ឃាត់ខ្លួន​)។ វត្ថុតាង​មាន​១.​ ដំបង​ឬ​ស្សី​មួយ​កំណាត់​ប្រវែង​១,២៥ ម៉ែត្រ​ និង​២. ​ដំបង​ឈើ​មួយ​កំណាត់​ប្រវែង​០,៥៥ ម៉ែត្រ​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនល្មើស ឧស្សាហ៍​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​ ដោយ​វាយដំ​លើ​ជនរងគ្រោះ​ជា​ញឹកញាប់ ហើយ​សមត្ថកិច្ច​បានធ្វើ​ការអប់រំ​ណែនាំ ឱ្យ​ជនល្មើស​ធ្វើ​កិច្ចសន្យា ម្តង​រួចមកហើយ។​

    លុះ​នៅ​ថ្ងៃទី​០៥​ កក្កដា ២០១៦ វេលា​ម៉ោង​១១ ​និង​៣០នាទី ជនល្មើសឈ្មោះ គង់ គា ផឹកស្រា​ស្រវឹង ហើយ​បាន​មកសុំ​លុយ​ពី​ប្រពន្ធ​ឈ្មោះ លឹ​ង លី យកទៅ​ផឹកស្រា​បន្តទៀត តែ​ប្រពន្ធ​មិន​ឱ្យ។ ភ្លាមនោះ​ឈ្មោះ គង់ គា ស្ទុះ​ទៅយក​ដំបង​ឈើ​មួយ​កំណាត់ វាយ​លើ​ឈ្មោះ លឹ​ង លី ឃើញ​ដូច្នេះ​ឈ្មោះ​ លឹ​ង លី បាន​ចាប់​ដំបង​នេះ បណ្តាល​ឱ្យ​មុត​រយះបាតដៃ​ឆ្វេង មួយកន្លែង របួស​ចេញឈាម​។​

    បន្ទាប់មក​ឈ្មោះ គង់ គា​ បាន​ទៅយក​ដំបង​ឬ​ស្សី​មួយ​កំណាត់​ទៀត វាយ​លើ​ឈ្មោះ លឹ​ង លី ត្រូវចំ​ភ្លៅ​ឆ្វេង បណ្តាល​ឲ្យ​របួស​ហើម​ជាំ។ ក្រោយមក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​សន្លុង សមត្ថកិច្ចក៏ឃាត់ខ្លួនឈ្មោះ​គង់ គា បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​ដើម្បី​អនុវត្ត តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់