adverise with khmeread 1

ស្ត្រី​ម្នាក់នេះ​អះអាងថា​ស្រក​ទម្ងន់​និង​ឡើង​ចំណង់​ផ្លូវភេទ​ពេល​ឱ្យ​ឈ្លើង​ជញ្ជក់​ឈាម​សព្វ​រាងកាយ​សូម្បី​ក្នុង​ក្រអូមមាត់​

    ​ម្តាយកូន​ពីរ​រស់នៅ​ទីក្រុង​ឡុង​ដ៍​ម្នាក់​បាន​លាតត្រដាង​ពី​របៀប​ដែល​គាត់​ស្រក​ទម្ងន់​យ៉ាងច្រើន​ដោយ​ប្រើ​ឈ្លើង​ជួយ​ព្យាបាល​ឱ្យ​លោកស្រី​ស្រក​ទម្ងន់ ៥៧ គីឡូក្រាម និង​ស្រ​ករាង​ពី​ទំហំ ២៨ មក​នៅត្រឹម ១២ ទៅ ១៤​។ 

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ផ្សាយ​កាលពី​ថ្ងៃទី ៣០ ខែមិថុនា​ថ្មីៗ​នេះ​បានឱ្យដឹងថា លោកស្រី Alex Bogatyriova បាន​ទទូចថា​ការព្យាបាល​ដោយ​ប្រើ​ឈ្លើង​ជួយ​ជំរុញ​ជីវិត​ផ្លូវភេទ​របស់គាត់​ឱ្យ​ល្អប្រសើរ ដោយ​ជួយ​ឱ្យ​គាត់​ដោះស្រាយបាន​ជាមួយ​រោគសញ្ញា​អស់​រដូវ និង​ជំរុញ​ការសម្រេច​កាម​បាន​ញឹកញាប់​។ 

​    ​លោកស្រី​អាយុ ៤៨ ឆ្នាំ​រូបនេះ​បាន​និយាយថា "​ឈ្លើង​គឺជា​អា​ថ៍កំ​បាំង​នៃ​ការ​ស្រក​ទម្ងន់​របស់ខ្ញុំ ហើយ​ខ្ញុំ​មានជីវិត​ថ្មី​ដោយសារ​វា​។ ឈ្លើង​បាន​ជួយ​ធ្វើឱ្យ​ជីវិត​ស្នេហា​ខ្ញុំ​ល្អប្រសើរ ហើយ​ជា​លើកដំបូង​ហើយ​ដែល​ខ្ញុំ​បាន​ជួបប្រទះ​ការសម្រេច​កាម​ដល់ទី​បំផុត​បាន​ច្រើនដង​។ វា​ពិតជា​អស្ចារ្យ​ណាស់​"​។ 

​     ការព្យាបាល​ដោយ​ប្រើ​ឈ្លើង​ត្រូវបាន​ប្រើប្រាស់​រាប់​សតវត្ស​រ៍ម​ក​ហើយ និង​ត្រូវបាន​ស្ថាប័ន​សុខាភិបាល​អង់គ្លេស​ទទួល​ស្គាល់​និង​ប្រើប្រាស់​តាំងពី​ទសវត្សរ៍ ១៩៧០​ដើម្បី​ជួយ​ក្នុងការ​វះកាត់​ដល់​អ្នក​ជំងឺ ដែល​ត្រូវ​ការតភ្ជាប់​ដៃជើង ព្រោះ​ឈ្លើង​ជួយ​ជំរុញ​លំហូរ​ឈាម​ឱ្យ​វិលត្រឡប់​មកវិញ​៕

 

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់