adverise with khmeread 1

យក​ក្រូចឆ្មា​ឬ​ក្រូច​ភ្លា​ដាក់ចូល​ថង់​បិទ​ជិត​ទុកចោល ១ ខែ ចាំមើល​មាន​អ្វី​កើតឡើង​?

    ​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​ច្រើនណាស់​នៅពេល​ទទួលទាន​ទឹកក្រូច​ភ្លា​បាន​ទៀងទាត់ ព្រោះ​វា​សម្បូរ​វីតាមីន C និង​ជាតិ Flavonoid ដែល​ជួយ​រាងកាយ​ស្រូបយក​ជីវជាតិ​ចិញ្ចឹម​បាន​សព្វ​ពេញ​ប្រាណ​។ លោកអ្នក​អាច​ទទួលទាន​វា​នៅពេល​ព្រឹក​ដោយ​លាយ​ទឹក​វា​ជាមួយ​អាហារ​ផ្សេងៗ ឬ​លាយ​ជាមួយ​ទឹក​មួយ​កែវ​ពិសា​រាល់​ព្រឹក​ដើម្បី​រក្សា​សុខភាព​ឱ្យ​ល្អ​រៀងរាល់ថ្ងៃ​។ 

​    ​ទុកចោល​នៅ​សីតុណ្ហភាព​ក្តៅ​ល្មមតែ​ពីរ​បី​ថ្ងៃ​ក្រូចឆ្មា​ឬ​ក្រូច​ភ្លា​នឹង​បាត់បង់​អត្ថប្រយោជន៍​អស់រលីង​។ វីតាមីន C ងាយ​នឹង​បាត់បង់​គុណភាព​ពេល​ត្រូវ​ពន្លឺ និង​កម្តៅ​ខ្លាំង​។​

​    ​ក៏ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់ឱ្យ​ក្រូច​ភ្លា​រក្សា​គុណភាព​បានយូរ សូម​យក​វា​ច្រក​ថង់​បិត​ជិត រួច​ដាក់​ក្នុង​ទូទឹកកក​។ មួយខែ​ក្រោយ​គុណភាព​របស់​វា​នឹង​រក្សា​នៅ​ដដែល​។ ប៉ុន្តែ​ហាម​ទុក​វា​ក្នុង​ទូទឹកកក​ទេរ​ដោយ​គ្មាន​ថង់​រុំ​ជិត ព្រោះ​វា​ក៏​នឹង​ខូចគុណភាព​ក្នុងពេល​តែ​ពីរ​បី​ថ្ងៃ​ដែរ ប្រសិនបើ​ទុក​បែបនេះ​៕

adverise with khmeread
ប្រភព៖ goodmorningcenter

អ្នកនឹងចូលចិត្ត

មតិយោបល់