adverise with khmeread St 20160705 buzz05 2416652

មហាសេដ្ឋី​ចិន​វ័យក្មេង​ម្នាក់​អះអាងថា​ខ្លួន​ជះ​លុយ ២,៧៦ លាន​ដុល្លារ​ដើម្បី​ដេក​ជាមួយ​តារា​ស្រី​ហុងកុង​និង​ហូលីវូដ​

    ​តារា​សម្ដែង​នាង Angelababy កំពុង​ស្វែងរក​ជំនួយ​ផ្នែក​ច្បាប់ បន្ទាប់ពី​អ្នកជំនួញ​ចិន​ម្នាក់​អះអាងថា​គាត់​បាន​បង់ប្រាក់​ចំនួន ៣,៧ លាន​ដុល្លារ​អូស្ត្រាលី (២,៧៦ លាន​ដុល្លារ​អាមេរិក​) ទៅ​ទីភ្នាក់ងារ​តារា​មួយ​ដើម្បី​រួមភេទ​នឹង​តារា​ស្រី​ហូលីវូដ​រួមទាំង​តារា​ស្រី​ហុងកុង​ដើមកំណើត​ចិន​រូបនេះ​។​

​    ​ជាការ​ឆ្លើយតប​ទៅនឹង​របាយការណ៍​មួយ​ដែល​អះអាង​ដោយ​មហាសេដ្ឋី Martin Yu Xu ថា​គាត់​បង់លុយ​ឱ្យ​ទីភ្នាក់ងារ​តារា​មួយ​នៅ​ស៊ីតនី​សម្រាប់ "​សេវា​ផ្លូវភេទ​" ពី​តារា​ស្រី​ដូចជា Megan Fox, Angelababy និង​តារា​បង្ហាញ​ម៉ូត​ល្បី Candice Swanepoel របស់​ទស្សនា​វ​ដ្តី Victoria's Secret អ្នកគ្រប់គ្រង​របស់​នា​ង​បាន​ប្រាប់​កាសែត Ming Pao Daily News ថា "​យើង​នឹង​ស្នើ​មេធាវី​ដើម្បី​ចាត់ការ​រឿងនេះ​"​។​

​    ​លោក Martin Yu Xu ក៏​កំពុង​ប្តឹង​ក្រុមហ៊ុន Nalwa Holdings ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​ភ្នាក់ងារ​តារា Royal Court Escorts ដែរ​ដើម្បីឱ្យ​សងលុយ​ចំនួន ២,៧៧ លាន​ដុល្លារ​អាមេរិក ដែល​គាត់​អះអាងថា​គាត់​បាន​បង់​ឱ្យ​នោះ​។ 

​    ​ក្នុង​ឯកសារ​ដាក់​ប្តឹង​នៅ​តុលាការ New South Wales Supreme Court លោក Martin Yu Xu បាន​អះអាងថា ភ្នាក់ងារ​ម្នា​ក់នៅ​ក្រុមហ៊ុន Royal Court Escorts បាន​ប្រាប់​គាត់​ថា នឹង​ផ្តល់ជូន "​តារា​ស្រី​ល្បី​លំដាប់ថ្នាក់​អន្តរជាតិ​សា​គួរ​ទុក​សម្រាប់​សេវា​ផ្លូវភេទ​"​។ 

​    ​កាសែត Ming Pao Daily News បាន​និយាយថា គាត់​អាច​ជួប​ស្រី​ស្អាត​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​នេះ ដរាបណា​គាត់​បង់ប្រាក់​សម្រាប់​សំបុត្រ​យន្តហោះ និង​កន្លែង​ស្នាក់នៅ​ដល់​ពួកគេ​។​

​    ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​របស់លោក Xu បាន​អះ​អា​ថា "​មានការ​ព្រមព្រៀងគ្នា​ថា​ប្រសិនបើ​ខ្ញុំ​បង់ប្រាក់​ចំនួន ៣,៧ លាន​ដុល្លារ​អូស្ត្រាលី នោះ​ទីភ្នាក់ងារ​នេះ​នឹង​ផ្ដល់ជូន​នាង Megan Fox, Candice Swanepoel និង Angelababy សម្រាប់​បម្រើសេវា​ផ្លូវភេទ​"​។​

​    ​លោក Xu បាន​និយាយថា​គាត់​បាន​បង់លុយ​បណ្តាក់​រហូត​គ្រប់​ចំនួន ប៉ុន្ដែ​គាត់​បាន​និយាយថា គាត់​មិនដែល​ជួប​អ្នក​ទាំងបី​ខាងលើ​នោះឡើយ​ក្នុងប្រទេស​ចិន​។​

​    ​គាត់​និយាយទៀតថា ទីភ្នាក់ងារ​នេះ​យល់ព្រម​នាំ​នាង Angelababy ក្នុង​ខែកញ្ញា ឆ្នាំ ២០១៤ ប៉ុន្ដែ​អត់​ឃើញ​មនុ​ស្សមក​ទេ​៕

Angelababy

Megan Fox

Candice Swanepoel

adverise with khmeread
ប្រភព៖ straitstimes

អ្នកនឹងចូលចិត្ត

មតិយោបល់