adverise with khmeread 35f1c34b00000578 3673720 image a 1 1467640396586

ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ Android រាប់លាន​គ្រឿង​ងាយ​រង​ការវាយប្រហារ​ពី​ពួក Hacker បំផុត​, នេះ​ជា​ហេតុផល​

​    ​អ្នកជំនាញ​ប្រព័ន្ធ​សុវត្ថិភាព​បាន​រកឃើញ​កំហុស​ប្រព័ន្ធ​សុវត្ថិភាព​គ្រោះថ្នាក់​មួយ​ក្នុង​ទូរស័ព្ទ Android ដែល​អាចឱ្យ​អ្នក​ប្រើ​រាប់លាន​នាក់​ងាយ​រងគ្រោះ​ដោយសារ​ក្រុម Hacker ។​

​    ​ការរកឃើញ​នោះ​គឺ​មកពី​អ្នកជំនាញ​ម្នាក់ ដែល​និយាយថា​ទូរស័ព្ទ​ដំណើរការ Full Disk Encrytion និង​បន្ទះ​ឈី​ប Qualcomm គឺ​ភាគច្រើន​ស្ថិតក្នុង​ហានិភ័យ​។​

​    ​ការស៊ើបអង្កេត​មួយ​ដោយ​អ្នកវិភាគ​ប្រព័ន្ធ​សុវត្ថិភាព​លោក Gal Beniamini នៃ​អង្គភាព​កងកម្លាំង​ការពារ​អ៊ី​ស្រាល​អែល​បង្ហាញថា ឧបករណ៍ Android ងាយ​រងគ្រោះ​ពី​ការវាយប្រហារ​មួយ​ហៅថា Brute Force Attack ជា​កន្លែង​ដែល​ក្រុម Hacker អាច​បញ្ឈប់​ប្រព័ន្ធ​សុវត្ថិភាព​ដោយ​ប្រើ​វិធីសាស្ត្រ Persistent Trial និង​វិធីសាស្ត្រ​ធ្វើឱ្យ​ទូរស័ព្ទ Error​។​

​    ​Android មាន Full Disk Encrytion នៅលើ​ឧបករណ៍​ដែល​ប្រើ​នូវ Android 5.0 ឡើង ដែល​វា​ពាក់ព័ន្ធ​ការបង្កើត​នូវ​កូនសោ​កំពូល​មួយ​ផ្ដោតលើ​លេខ​សម្ងាត់​របស់​អ្នកប្រើប្រាស់​។​

​    ​នេះ​មានន័យថា​ក្រុម Hacker អាច​ចូលទៅក្នុង Encrytion នេះ​បាន​ដោយ​ប្រើ​ឧបករណ៍​ពួកវា​ក្នុង​ការយក​លេខ​សម្ងាត់​របស់លោក​អ្នក​។​

​    ​ក្រោយពី​ការ​លាតត្រដាង​នេះ Google បានស្នើ​ឱ្យ​អ្នកប្រើប្រាស់​ទាំងអស់ Update ឧបករណ៍​របស់ខ្លួន​ដើម្បី​ការពារ​សុវត្ថិភាព​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់