adverise with khmeread Hh83ur4   imgur

មិនទាន់​រៀបការ​ផង លេចឮ​ដំណឹង​ថា ចៀ​វៃ មាន​ផ្ទៃពោះ ៣ ខែ​ទៅហើយ​!!!

    ​ឈានចូល​វ័យ ៤០ នាង Ruby Lin (​ចៀ​វៃ​) និង​អនាគត​ប្ដី​លោក Wallace Huo វ័យ ៣៦ ឆ្នាំ​ជិត​កំណត់​ថ្ងៃ​រៀបការ​របស់ខ្លួន​ហើយ និង​បាន​បញ្ជាក់ថា​ពួកគេ​នឹង​រៀបការ​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៦​នេះ​។ មិត្ត​ល្អ​របស់​នាង Ruby ឈ្មោះ Jason Tsoul បានទទួល​សំបុត្រ​អញ្ជើញ​របស់​នាង​ដែរ ហើយ​នាង​ក៏បាន​អញ្ជើញ​តារា​មួយចំនួន​ផងដែរ​។ 

​    ​ពួកគេ​នឹងត្រូវ​ប្រញាប់​រៀប​ក្នុង​ខែ​នេះ ព្រោះ​នៅ​ខែសីហា​គូស្នេហ៍​ទាំងពីរ​នឹងត្រូវ​សម្ដែង​រឿង​ថ្មី ដូច្នេះ Wallace និង Ruby នឹងត្រូវ​រវល់​នឹង​ការងារ​រហូតដល់​ខែមិថុនា ឆ្នាំក្រោយ​។ ប៉ុន្ដែ​ថ្ងៃ​ក្រេបទឹក​ឃ្មុំ​របស់​ពួកគេ​នឹង​នៅតែ​បន្ត​ដដែល​។​

​    ​ទន្ទឹមនេះដែរ មាន​ពាក្យ​ចចាមអារ៉ាម​ថា​នាង​មាន​ផ្ទៃពោះ​បី​ខែ​ហើយៗ​បើតាម​សម្តី​មិត្តសម្លាញ់​របស់​នាង​បានឱ្យ​ដ​ថា Ruby បាន​ព្យាយាម​ឈប់​ផឹក​គ្រឿង​ស្រវឹង​តាំងពី​ខែឧសភា​ដោយ​សង្ឃឹមថានឹង​មានកូន​ឆាប់ៗ​៕

adverise with khmeread
ប្រភព៖ ahmike

អ្នកនឹងចូលចិត្ត

មតិយោបល់