adverise with khmeread Magic chia seeds5

របៀប​ធ្វើ​គ្រាប់​ជីរ​ទឹកខ្ទិះ​ដើម្បី​សម្អាត​ជាតិពុល​ពី​ថ្លើម​ឱ្យ​ស្អាត​បន្ទាប់ពី​ទទួលទាន​អាហារ (​ផ្សំ​ម្តង​ពិសា​បាន ៣ ថ្ងៃ​)

    ​បន្ទាប់ពី​ទទួលទាន​អាហារ​ពេល​ល្ងាច​រួច លោកអ្នក​គួរ​បញ្ចូល​គ្រាប់​ជីរ​ដើម្បី​ជួយ​បណ្តេញ​ជាតិពុល​ចេញពី​ថ្លើម រួច​វា​នឹង​បំ​លែង​ជាតិពុល​ទាំងនោះ​ឆ្លងកាត់​ពោះវៀនធំ​ទៅជា​លាមក​។ គ្រាប់​ជីរ​ក៏មាន​អូ​មេ​ហ្គា ៣ ខ្ពស់​ផងដែរ និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​!

​    ​គ្រឿងផ្សំ​
​    ​១. ទឹកខ្ទិះ​ដូង ១ ១/២ កែវ​
​    ​២. ទឹកឃ្មុំ​សុទ្ធ ១ ស្លាបព្រា​បាយ​
​    ​៣. គ្រាប់​ជីរ ៤ ស្លាបព្រា​បាយ​
​    ​៤. ម្សៅ​ឈើអែម ១ ស្លាបព្រា​កាហ្វេ (​មិន​ដាក់​ក៏បាន​) 
​    ​
​    ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ក្នុង​កែវ​ធំ​មួយ រួច​ក្រឡុក​វា​ឱ្យ​សព្វ​។ ចាក់​វា​ទុក​ក្នុង​កែវ​តូច​ល្មម​ចំនួន ៣ រួច​ក្លាសេ​ក្នុង​ទូទឹកកក ឱ្យ​ឡើង​ក្រាស់ ប្រហែល ៣០ នាទី​។ លោកអ្នក​អាច​ពិ​សាវា​ក្រោយ​បាយល្ងាច បាន ៣ ថ្ងៃ ហើយ​បើ​ទុកចោល​ក្នុង​ទូទឹកកក វា​អាចមាន​គុណភាព​ដល់​ទៅ ១ សប្តាហ៍​ពេញ​៕ 

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់