adverise with khmeread Charlie sheen 1

ឆាលី ស៊ីន គ្មានការសោកស្តាយក្នុងការចំណាយប្រាក់ ដើម្បីបិទបាំងរឿងកើតអេដស៍

          ឆាលី ស៊ីន (Charlie Sheen) នៅតែជឿថា លោកធ្វើរឿងត្រឹមត្រូវ​ដែល​បាន​ចំណាយ​ប្រាក់​រាប់លានដុល្លារ​ដើម្បី​បិទមាត់មនុស្ស​មួយចំនួនកុំ​ឲ្យ​និយាយ​ពី​​រឿងលោក​ឆ្លង​វីរុស​ហ៊ីវ។

          ក្នុងបទសម្ភាសថ្មីមួយ តួអង្គក្នុងរឿង​ Anger Management រូបនេះ​អះអាង​ថា លោក​មិន​សោក​ស្តាយ​ទេ​ ក្នុង​ការព្យាយាម​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​​ដើម្បី​ការ ពារ​ភាព​ឯក​ជន​របស់ខ្លួន​ជុំវិញ​បញ្ហា​សុខ​ភាព។ឆាលី បាននិយាយថា “ខ្ញុំព្យា​យាម​​ការពារ​ភាព​ឯក​ជន​របស់ខ្ញុំ​។ ខ្ញុំ​មិន​ចង់​​ឲ្យ​គេបង្ខំ​ទម្លាយ​ពី​ស្ថានភាព​របស់ខ្ញុំ ដោយសារតែ​ភាព​លោភលន់​ឬភាព​ឆ្កួត​លី​លា​របស់​អ្នក​ផ្សេងនោះទេ”។

          សួរ​ថា តើ​លោកសោក​ស្តាយ​ចំពោះការសម្រេចចិត្ត​ចំណាយ​ប្រាក់​​១០​លាន​ដុល្លារនោះ តារាភាព​យន្តវ័យ៥០​ឆ្នាំរូបនេះ​បាននិយាយថា “ខ្ញុំ​នៅ​តែ​ជឿថា វាជា​ការសម្រេចចិត្តដ៏ត្រឹមត្រូវ​នៅពេល​នោះ”។ ខណៈ​ពេល​ ឆាលី​​ ពិ​​ចារណា​រាយការណ៍​ប្រាប់ប៉ូលិស​អំពី​អ្នក​គំរាម​ទារប្រាក់​​ លោកក៏​គិតថា មិន​ចង់​ឲ្យ​សាធារ​ណជន​ដឹងពីរឿងនេះដែរ៕

adverise with khmeread

មតិយោបល់