adverise with khmeread 1

កំពូល​អាហារ​ទាំង ៤ មុខ​នេះ ធ្វើឱ្យ​មុខ​ឡើង​មុន​ចាប់​មិន​ឈ្នះ​

    ​នារីៗ នៅពេល​និយាយ​ដល់​ការថែរក្សា​សម្រស់​ស្បែ​កមុខ ពួកគេ​នឹងធ្វើ​គ្រប់​អ្វីៗ​ទាំងអស់​ទោះ​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​ក៏ដោយ​។ ក៏ប៉ុន្តែ​ពួកគេ​ភ្លេច​រឿង​មួយ ដែល​ធ្វើឱ្យ​ពួកគេ​ឡើង​មុន​ចាប់​មិន​ឈ្នះ នោះ​គឺ​របប​អាហារ​ដែល​ពួកគេ​ទទួលទាន​។ ដូច្នេះ អាហារ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​ស្បែ​កមុខ​ឆាប់​ឡើង​មុន​? 

​    ​១. ពិសា​ទឹកដោះ​ច្រើន​ជ្រុល​
​    ​ភ្នែក​ហើម ខ្មៅ​ជុំវិញ​រង្វង់​ភ្នែក និង​ឡើង​មុន​ពេញ​ចង្កា​គឺជា​សញ្ញា​បង្ហាញថា រាងកាយ​របស់លោក​អ្នក​មិនអាច​ទប់​ឈ្នះ​ជាតិ​ទឹកដោះ​បានទេ​។ លោកអ្នក​គួរ​កាត់បន្ថយ​អាហារ​សម្បូរ​ជាតិ​ទឹកដោះ ឬ​មិន​អ៊ីចឹង​គួរ​ពិ​សាវា​ក្នុង​កម្រិត​ល្មម ៣ ដង​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ​។ 

​    ​២. អា​ឡែ​រ​ស៊ី​ជាមួយ​ចាហួយ​
​    ​ជាធម្មតា​ពេល​ស្បែក​មុខ​ឡើង​មុន​គ្រាន់តែ​ទទួលទាន​ចាហួយ ឬ​សា​រ៉ា​យ មានន័យថា ស្បែក​មុខ​របស់​លោកអ្នក​មិនអាច​ទ្រាំទ្រ​នឹង​ជាតិ​អន្ធិលៗ​របស់​ចាហួយ​បានទេ​។ ដូច្នេះ លោកអ្នក​គួរ​កាត់បន្ថយ​ឬ​កុំ​ពិសា​ចាហួយ​តែម្តង ដើម្បី​កុំឱ្យ​ស្បែក​មុខ​ឡើង​មុន​។ ប៉ុន្តែ​ចំពោះ​មនុស្ស​មួយចំនួន ពួកគេ​ពុំមាន​ប្រតិកម្ម​ជាមួយ​ចាហួយ​គឺអាច​ហូប​បាន​។ 

​    ​៣. បន្ថយ​អាហារ​សម្បូរ​ជាតិ​ស្ករ​
​    ​ជាតិ​ស្ករ​ធ្វើឱ្យ​ស្បែក​ថ្ងាស់​ជ្រីវជ្រួញ និង​ហើម​ជុំវិញ​រង្វង់​ភ្នែក ព្រោះ​ស្ករ​មាន​ម៉ូលេគុល​ជាច្រើន​ដែល​ឃាត់​ជាតិ​កូ​ឡា​ជែ​ន​មិនឱ្យ​ជ្រាបចូល​ស្បែក ហេតុដូច្នេះ​ទើប​ស្បែក​បាត់បង់​ភាពយឺត​តឹង​ណែន​របស់​វា​។ លោកអ្នក​គួរ​ពិសា​របស់​ផ្អែម​ដាក់​ស្ករ​តិចតួច​បំផុត​។ 

​    ​៤. ពិសា​ស្រា​ច្រើន​ជ្រុល​
​    ​ជាតិ​អាល់កុល​ច្រើន​ធ្វើឱ្យ​ស្បែក​ឡើង​ជ្រួញ ភ្នែក​ហើម រន្ធ​ញើស​លើ​មុខរីក​ធំ ស្បែក​គ្មាន​សំណើម ថ្ពាល់​ឡើង​ក្រហម និង​មាន​ស្នាម​ឆ្នូត​ក្រោម​ច្រមុះ​។ លោកអ្នក​គួរ​ពិសា​ស្រា​ត្រឹមតែ ៣ ដង​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ បើ​ចង់​រក្សា​សម្រស់​៕ 

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់