adverise with khmeread Main harry styles copy

Harry Styles ទីបំផុត​ប្តូរ​ម៉ូត​សក់វែង​មក​ខ្លី សង្ហា​ញាក់សាច់ តែ​មិនមែន​ចេះតែ​ប្តូរ​ទេ គឺមាន​ហេតុផល​របស់គាត់​

    ​Harry Styles ទីបំផុត​បានបង្ហាញ​ម៉ូត​សក់​ថ្មី​របស់ខ្លួន​ហើយ​។ តារាចម្រៀង​ក្រុម One Direction រូបនេះ​ហាក់បីដូចជា​បិទបាំង​ស្ទីល​សក់​ថ្មី​របស់ខ្លួន​តាំងពី​ពេល​កាត់សក់​ថ្មី​កាលពី​ខែឧសភា ប៉ុន្តែ​ឥឡូវ​រូបគេ​ហាក់​រីករាយ​នឹង​បង្ហាញ​ម៉ូត​សក់​ថ្មី​ប្លែក​របស់ខ្លួន​ហើយ​។ 

​    ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល នៅពេល​បងស្រី​របស់ Harry ផុស​រូប​មួយ​របស់គាត់​នៅលើ Snapchat កាលពី​អាទិត្យ​កន្លងទៅនេះ​។​

​    ​ទន្ទឹមនឹងនោះ រូបថត​នោះ​បង្ហាញ​តារា​រូបនេះ​ពាក់អាវ​ខៀវ​ឆ្នូត​រូប​ផ្កាយ​ពណ៌​ស ហើយ​នាង​សរសេរ​លើ​ចំណងជើង​រូបនោះ​ថា "​អាវ​បុណ្យ​ឯករាជ្យ​? តើ​អ៊ីចឹង​មែន​ទេ​??"​។​

​    ​ជាការ​ពិត Harry កាត់សក់​នេះ​គឺ​ដើម្បី​ត្រៀម​ថត​ជា​តួ​កងទ័ព​ក្នុង​រឿង​សង្គ្រាម Christopher Nolan ដែល​ផ្ដោតលើ​ការជម្លៀសចេញ​នៃ តំបន់ Dunkirk ក្នុង​ឆ្នាំ ១៩៤០៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់