adverise with khmeread 1

លំ​ហាត់ប្រាណ​មួយ​ក្បាច់​នេះ​រយៈពេល ១០ នាទី​ក្នុង​មួយថ្ងៃ​ជួយ​សម្រាល​រោគសញ្ញា​អស់​រដូវ និង​បំបាត់​ការបាក់​ទឹកចិត្ត​

    ​ការស្រាវជ្រាវ​ថ្មី​លើកឡើងថា ការ​ចំកោងខ្លួន​សន្ធឹងដៃជើង រយៈពេល ១០ នាទី​ក្នុង​មួយថ្ងៃ (​មើលរូប​) អាចជួយ​សម្រាល​សញ្ញា​អស់​រដូវ និង​បំបាត់​ការបាក់​ទឹកចិត្ត​បាន​។​

​    ​ក្រុម​អ្នកជំនាញ​បាន​វាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃ​លំ​ហាត់ប្រាណ​ស្រាលៗ​ចំពោះ​ស្ត្រី​វ័យ​កណ្តាល ដោយ​ផ្តោត​សំខាន់​លើ​អាកា​រៈ​ក្តៅ​និង​គ្រុនញាក់ ការប្រែប្រួល​អារម្មណ៍​និង​ការ​គេង​មិន​លក់ និង​ការឈឺចាប់​ពេញ​រាងកាយ​។ 

​    ​លោកស្រី​វេជ្ជបណ្ឌិត JoAnn Pinkerton នាយក​ប្រតិបត្តិ​អង្គការ The North American Menopause Society បាន​និយាយថា "​ប្រសិនបើ​ស្ត្រី​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​ការដើរ​រយៈពេល ៣០ នាទី​រាល់ថ្ងៃ និង បន្ទាប់មក​ចំកោងខ្លួន​សន្ធឹងដៃជើង ១០ នាទី ពួកគេ​នឹង​ជំរុញ​សុខភាព​ល្អប្រសើរ បន្ថយ​រោគសញ្ញា​អស់​រដូវ បន្ថយ​អារម្មណ៍​ម៉ួ​រ​ម៉ៅ និង​ការពិបាក​ផ្តោតអារម្មណ៍ និង​ថែមទាំង​ជួយ​ឱ្យ​ពួកគេ​គេង​បាន​លក់​ស្រួល​ទៀតផង​"​។ 

​    ​ស្ត្រី​ជនជាតិ​ជប៉ុន ៤០ នាក់​អាយុ​ចន្លោះ ៤០ ទៅ ៦០ ឆ្នាំ​បាន​ចូលរួម​ក្នុងការ​សិក្សា​នេះ​ក្នុង​ទីក្រុង​តូ​ក្យូ​៕ 

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់