adverise with khmeread 1

ដំណឹង​ល្អ​! អ្នកស្រាវជ្រាវ​និយាយថា​លេបថ្នាំ​ផ្សះ​មិន​គ្រប់ Dose ក៏​មិន​បង្កឱ្យមាន​ផលប៉ះពាល់​ឬ​ធ្វើឱ្យ​ជំងឺ​ស៊ាំ​ថ្នាំ​នោះដែរ​

    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​៥ កក្កដា​បានឱ្យដឹងថា ការ​លេបថ្នាំ​ផ្សះ (Antibiotic) មិន​គ្រប់ Dose មិនបាន​ធ្វើឱ្យ​អ្នកជំងឺ​មាន​ហានិភ័យ​ឆ្លង​ជំងឺ​ធ្ងន់ធ្ងរ​នោះទេ ខណៈដែល​ការស្រាវជ្រាវ​លើ​អ្នកជំងឺ ៤ លាន​នាក់ ដែល​លេបថ្នាំ​ផ្សះ​តិចតួច​បំផុត ពុំមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការកើត​ជំងឺរលាកស្រោមខួរ ឬ​ជំងឺ​ធ្ងន់ធ្ងរ​ដទៃទៀត​នោះទេ​។ 

​    ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Kings College London ក៏​រកឃើញ​ដែរ​ថា អ្នកជំងឺ​មានឱកាស​ទាប​ណាស់​ក្នុង​រង​ផលប៉ះពាល់​ពី​ការ​លេបថ្នាំ​ផ្សះ​មិន​គ្រប់ Dose ក្នុងនោះ​រួមមាន​ជំងឺ​ឈឺ​ថ្កាត់​ផ្សេងៗ និង​ឡើង​កន្ទួល​ក្រហម​លើ​ស្បែក​។​

​    ​លទ្ធផល​នេះ​នឹង​បន្ថែម​ទម្ងន់​មួយ​ដល់​ក្រុមគ្រូពេទ្យ​ទូទៅ ដែល​អំពាវនាវ​ឱ្យ​បន្ថយ​ការ​លេបថ្នាំ​ផ្សះ​ជុំវិញ​ការបារម្ភ​ថា ថ្នាំ​ផ្សះ​នឹង​ជំរុញ​ការ​រើប​ឡើង​នូវ​កំពូល​បាក់តេរី ព្រោះតែ​បាក់តេរី​ទាំងនោះ​ស៊ាំ​នឹង​ថ្នាំ​។ 

​    ​ថ្នាំ​ផ្សះ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​រាប់​ទសវត្សរ៍​មកហើយ រហូត​មានការ​លើកឡើងថា​ប្រសិនបើ​លេប​មិន​គ្រប់ Dose អាច​នឹង​ធ្វើឱ្យ​មេរោគ​ស៊ាំ​នឹង​ថ្នាំ​ព្យាបាល​មិនជា និង​រឹតតែ​ឈឺ ហើយ​កើតរោគ​ផ្សេងៗ​បន្ថែមទៀត​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់