adverise with khmeread 577b7919bc90b untitled1

តម្រុយ​នៃ​សង្គ្រាមលោកលើកទី​៣? អង់គ្លេស​លើកទ័ព​ទៅ​ប៉ូឡូញ ខណៈ​កងទ័ព​ពូ​ទីន​រុល​មក​មុខ​

    ​មន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស​ម្នាក់​បាន​ទម្លាយ​ប្រាប់ថា ចំនួន​កងកម្លាំង​ដ៏​ធំ​មួយ​ឥឡូវ​កំពុង​ត្រូវ​ចល័ត​ទី​ដើម្បី​ទប់​ទាល់​រាល់​ការឈ្លានពាន​ណាមួយ​របស់​រុស្ស៊ី​។ នេះ​បើតាម​វេ​ប​សាយ Dailystar ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ 

​    ​ព័ត៌មាន​លម្អិត​ពេញលេញ​អំពី​ការបញ្ជូន​ទ័ព​នឹងត្រូវ​បញ្ជាក់​នៅ​កិច្ចប្រជុំ​មេដឹកនាំ​ណា​តូ​ក្នុងប្រទេស​ប៉ូឡូញ​នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ ដែល​នឹងមាន​ការចូលរួម​ដោយ David Cameron​។​

​    ​ការបង្កើន​ទ័ព​នេះ​ធ្វើឡើង​ចំពេល​ភាព​តាន​តឹ​ន ដែល​កើតឡើង​ចេញពី​ការ​លុកលុយ​តំបន់​គ្រី​មេ​ពី​សំណាក់​រុស្ស៊ី និង​ការបារម្ភ​ក្នុងចំណោម​រដ្ឋ​នៅ​តំបន់ Baltic ដូចជា​ប្រទេស​ឡេ​តូ​នី និង លី​ទុយ​អា​នី​ជាដើម ព្រោះ​ពួកគេ​ជា​មុខសញ្ញា​បន្ទាប់​ក្នុង​បញ្ជី​វាយប្រហារ​របស់​រុស្ស៊ី​។​

​    ​យន្តហោះ​ចម្បាំង Typhoons របស់​អង់គ្លេស​កំពុង​ដើរល្បាត​ពេញ​មេឃ​នៅ​តំបន់ Baltic រួចទៅហើយ​ដើម្បី​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​ប្រសិនបើ​ពួកគេ​បើក​ការ​លុកលុយ​តាម​អាកាស​ទុក​មុន​នោះ​។​

​    ​បុរស​ខ្លាំង​របស់​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​ខឹងសម្បារ​នឹង​ប៉ូឡូញ​ដែល​អនុញ្ញាតឱ្យ​អាមេរិក​ដាក់​ខែល​មី​ស៊ី​ល​លើ​ទឹកដី​ខ្លួន (​ប៉ូឡូញ​) ដើម្បី​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​រុស្ស៊ី​។​

​    ​វិមាន​ក្រឹម​ឡាំង​ក៏បាន​គំរាម​បាញ់​គ្រាប់​រ៉ុកែត​កម្ទេច​ទីតាំង​ខែល​ការពារ​មី​ស៊ី​ល​ទាំងនោះ​ផងដែរ មុនពេល​ទីតាំង​នោះ​ត្រូវបាន​តម្លើង​រួចរាល់ ដែល​នេះ​អាច​នឹង​នាំឱ្យ​ណា​តូ​ធ្វើការ​វាយបក​លើ​រុស្ស៊ី ដោយ​នាំឱ្យ​លទ្ធភាព​ផ្ទុះ​ជម្លោះ​ធំ​នៅ​តំបន់​អឺរ៉ុប​កើនឡើង​រឹតតែ​ខ្ពស់​៕

adverise with khmeread
ប្រភព៖ dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់