adverise with khmeread 577b887065efd ramsay

នឹងមានបណ្តាសាអ្វីកើតឡើងទេ បើ Aaron Ramsey អវត្តមានយប់នេះជាមួយព័រទុយហ្គាល់ទៅហើយនោះ?

    ​ឱ្យតែ​ខ្សែបម្រើ​ដ៏​គ្រោះថ្នាក់​របស់​កាំភ្លើង​ធំ Arsenal រូបនេះ​ស៊ុត​បញ្ចូល​ទី គឺ​ច្បាស់​ជាមាន​ជន​ល្បី​ណាមួយ​រូប​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់ពីនោះ​ជាក់​ជាមិនខាន​។​

​    ​ជន​ល្បីៗ​ដូចជា  David Bowie, Alan Rickman និង Whitney Houston បាន​ស្លាប់ បន្ទាប់ពី Ramsey ស៊ុត​ចូល​ម្តងៗ​។​

​    ​សូម្បីតែ​សប្តាហ៍​មុន ការបោះឆ្នោត​ប្រជាមតិ​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ក៏បាន​ផ្សាភ្ជាប់​ទៅ​បុរស​សញ្ជាតិ​វែ​ល​រូបនេះ​ផងដែរ ដោយ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី Ramsey ស៊ុត​ចូល​ជម្រើសជាតិ​រុស្ស៊ី​នៅក្នុង​វគ្គ​ចែក​ពូ​ល​នៃ​ពានរង្វាន់​អឺរ៉ុប Euro 2016​។​

​    ​ហើយ​ការបញ្ជូន​បាល់​ទៅ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​ពីរ​គ្រាប់​របស់ Ramsey នៅក្នុង​លទ្ធផល​ជ័យជំនះ​ទៅលើ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​ក៏​បណ្តាលឱ្យ​តារា​កំប្លែង​ជើងចាស់​ដ៏​ល្បីល្បាញ​ក្នុង​កម្មវិធី Royle Family របស់​អង់គ្លេស អ្នកស្រី Caroline Aherne បាន​បាត់​បង់ជីវិត​ដែរ​។​

​    ​ដល់​ថ្នាក់​ហ្នឹង​ផង​! អ៊ីចឹង​នរណា​ទៅជា​អ្នក​បន្ត​?

​    ​សង្ឃឹមថានឹង​មិនមាន​បណ្តាសា​កើតឡើង​បន្តទៀត​ទេ ក្រោយ Ramsey ត្រូវបាន​ផ្អាក​មួយ​ប្រកួត​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ព័រ​ទុយ​ហ្គា​ល់​យប់​នេះ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់